បុរសវ័យ 21 ឆ្នាំម្នាក់ដែលរស់នៅក្នុង Kentucky កាលពីពេលមុននេះត្រូវចោទប្រកាន់ក្នុងការអភិវឌ្ឍ ការធ្វើទីផ្សារ នឹងការលក់នូវមេរោគ remote access trojan (RAT) ដ៏ល្បីល្បាញដែលមានឈ្មោះថា LuminosityLink ។ ពេលនេះលោកត្រូវកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល 30 ខែ។
តាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងកាណ៍មួយនៅថ្ងៃចន្ទនេះដោយការិយាល័យមេធាវីរបស់សហរដ្ឋអាមេរិកថា លោក Colton Grubbs ដែលប្រើប្រាស់នូវឈ្មោះហៅថា ‘KFC Watermelon,’ ត្រូវចោទប្រកាន់ថាប្រព្រឹត្តិកំហុសចំនូន 3 ករណីគឺ ការចូលទៅប្រើប្រាស់កុំព្យូទ័រដោយមិនស្របច្បាប់ ការលាងលុយ និងការលួចយកទ្រព្យសម្បត្តិដោយខុសច្បាប់ថែមទៀត។
នៅក្នុងការចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០១៥ នេះ មេរោគ LuminosityLink RAT (Remote Access Trojan) ដែលត្រូវគេស្គាល់ថាជា Luminosity គឺជា Hacking Tool មួយដែលដាក់លក់នៅក្នុងតម្លៃ $40 ។ LuminosityLink ពិតជាមានគ្រោះថ្នាក់ ហើយមេរោគ remote access Trojan អាចធ្វើរឿងជាច្រើនដូចជា៖
- ការកត់ត្រានូវ Keys ដែលជនរងគ្រោះចុចនៅលើ Keyboards
- ការថតជនរងគ្រោះដោយប្រើប្រាស់នូវកាមេរ៉ា និងម៉ៃក្រូហ្វូនរបស់កុំព្យូទ័រ
- ការមើល និងទាញយកទិន្នន័យចេញពីកុំព្យូទ័រ
- ការលួចឈ្មោះ និងលេខសម្ងាត់ដែលប្រើប្រាស់ក្នុងការចូលទៅកាន់គេហទំព័រជាច្រើន
Grubbs អះអាងថា មេរោគ LuminosityLink RAT នេះគឺត្រូវប្រើប្រាស់ជា Tool ស្របច្បាប់សម្រាប់ system administrators ។ Grubbs សារភាពថា មេរោគនេះអាចធ្វើការចូលទៅគ្រប់គ្រងពីចម្ងាយទៅលើកុំព្យូទ័រដែលជនរងគ្រោះមិនដឹងនោះទេ។ មេរោគ LuminosityLink RATនេះលក់នៅក្នុងតម្លៃ $39.99 ទៅកាន់មនុស្សច្រើនជាង 6,000 នាក់នៅក្នុង 78 ប្រទេសផ្សេងគ្នានោះ៕
ប្រភព៖
https://thehackernews.com/2018/10/hacking-tool-luminositylink.html