នៅថ្ងៃនេះ Tumblr ចេញផ្សាយនូវរបាយការណ៍មួយដែលអះអាងថា វាមានកំហុសឆ្គងមួយនៅលើគេហទំព័ររបស់ខ្លូនដែលអនុញ្ញាតឱ្យអ្នកវាយប្រហារអាចលួចនូវទិន្នន័យ Login និងព័ត៌មានផ្ទាល់ខ្លួនជាច្រើនទៀតចេញពីគណនីរបស់អ្នកប្រើប្រាស់ជាច្រើន។
ព័ត៌មានដែលរងគ្រោះនេះមានអាសយដ្ឋានអ៊ីម៉ែល លេខសម្ងាត់គណនី ទីតាំង Login IP និងឈ្មោះនៃប្លុក។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ អ្នកស្រាវជ្រាវសុវត្ថិភាពម្នាក់រកឃើញនូវកំហុសឆ្គងដែលមានគ្រោះថ្នាក់បំផុតនៅលើ desktop version នៃគេហទំព៏ររបស់ខ្លួន និងធ្វើការរាយការណ៍រឿងនេះទៅកាន់ក្រុមការងារសុវត្ថិភាព Tumblr ។
ក្រុមហ៊ុននេះមិនធ្វើការទម្លាយនូវឈ្មោះរបស់អ្នកស្រាវជ្រាវនោះទេ ឬលក្ខណៈបច្ចេកទេសនៃកំហុសឆ្គងនេះ ប៉ុន្តែ Tumblr បង្ហាញថា កំហុសឆ្គងនេះស្ថិតនៅក្នុង “Recommended Blogs” នៃគេហទំព័ររបស់ខ្លួន។ Tumblr ធ្វើការបង្ហាញរឿងនេះមិនដល់មួយសប្តាហ៍នោះទេបន្ទាប់ពីក្រុមហ៊ុន Facebook ប្រកាសថា ហេគឃ័របានលួចទិន្នន័យអ្នកប្រើប្រាស់របស់ខ្លួនដល់ទៅ 30 លាននាក់នោះ។
កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Google ក៏ប្រកាសនឹងបិទចោលទៅលើកម្មវិធីបណ្តាញសង្គម Google+ ដោយសារតែវាមានការបែកធ្លាយទិន្នន័យរាប់ពាន់របស់អ្នកប្រើប្រាស់ Google+ ទៅកាន់អ្នកអភិវឌ្ឍកម្មវិធីភាគីទី 3 នោះ៕
ប្រភព៖
https://thehackernews.com/2018/10/tumblr-account-hacking.html