អ្នកជួញដូរថ្នាំញៀននៅក្នុងគេហទំព័រ Dark-Web ជនជាតិបារាំងត្រូវកាត់ទោសជាប់ពន្ធនាគារ 20 ឆ្នាំនៅក្នុងសហរដ្ឋអាមេរិក

0

អ្នកជួញដូរថ្នាំញៀននៅក្នុងវេបសាយងងឹត Dark-Web ដែលចាប់ខ្លួនបានកាលពីឆ្នាំមុននេះនៅពេលដែលគាត់ទៅដល់សហរដ្ឋអាមេរិកដើម្បីទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ World Beard and Mustache Championships ពេលនេះត្រូវជាប់ពន្ធនាគាររយៈពេល 20 ឆ្នាំ។ នៅថ្ងៃអង្គារ៍នេះ ចៅក្រមនៅក្នុងសហរដ្ឋអាមេរិក Robert N. Scola ត្រូវកាត់ទោសជាប់ពន្ធនាគាររយៈពេល 36 ឆ្នាំសម្រាប់លោក Gal Vallerius ជនជាតិបារាំងដែលមានឈ្មោះថា “OxyMonster” ហើយលោកក៏ជាប់ពាក់ព័ន្ធទៅនឹងការលាងលុយនៅក្នុងខែមិថុនានៅឆ្នាំនេះផងដែរ។

នៅក្នុងការចុះផ្សាយដោយនាយកដ្ឋានយុត្តិធម៌របស់សហរដ្ឋអាមេរិក លោក Vallerius គឺជាអ្នកគ្រប់គ្រង administrator, senior moderator និង Vendor នៅលើ Dream Market— ដែលជាវេបសាយ Dark-Web ល្មើសច្បាប់សម្រាប់ចែកចាយថ្នាំញៀននោះ។ នៅក្នុងការដំណើរការនៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៣ នេះ Dream Market ធ្វើការដំណើរការនៅលើ TOR “dark web” network នឹងត្រូវបង្កើតឡើងដើម្បីផ្តល់នូវភាពងាយស្រួលសម្រាប់ការទិញលក់នូវផលិតផល និងសេវាកម្មល្មើសច្បាប់ជាមួយនឹងការប្តូរវិញនូវ Bitcoin និង peer-to-peer cryptocurrencies ។

លោក Vallerius គឺជាអ្នកចែកចាយនូវ OxyCodone និង Ritalin នៅក្នុង Dream Market ប៉ុន្តែក្រោយមកគាត់ត្រូវជួលមកធ្វើការនៅក្នុងវេបសាយងងឹតសម្រាប់ចែកចាយថ្នាំញៀនហើយគាត់គឺជា senior moderator និង website administrator នៅចន្លោះខែឧសភា ឆ្នាំ ២០១៥ និងខែសីហា ឆ្នាំ ២០១៧ នេះ។ លោក Vallerius ត្រូវចាប់ខ្លួនដោយអាជ្ញាធររបស់សហរដ្ឋអាមេរិកនៅថ្ងៃទី​ ៣១ ខែសីហា ឆ្នាំ ២០១៧ នេះបន្ទាប់ពីគាត់មកដល់ព្រលានយន្តហោះ Atlanta International Airport ចេញពីប្រទេសបារាំងដើម្បីទៅចួលរួមការប្រកួតពុកមាត់នៅក្នុង Austin, Texas ។

បន្ទាប់ពីការចាប់ខ្លួន អាជ្ញាធររបស់សហរដ្ឋអាមេរិករកឃើញនូវ Laptop មួយដែលមានទិន្នន័យ Login របស់លោក Vallerius សម្រាប់ទីផ្សារនៃ Dream Market ហើយរកឃើញនូវ Bitcoins ដែលមានតម្លៃ $500,000 និង PGP encryption key សម្រាប់ OxyMonster ។ កាលពីសប្តាហ៍មុននេះ ជនជាតិអៀរឡង់ឈ្មោះថា Gary Davis ហៅថា Libertas ដែលជាអ្នកគ្រប់គ្រង administrators និង forum moderators របស់វេបសាយ Silk Road ត្រូវចោទប្រកាន់ពីបទជួញដូរថ្នាំញៀនហើយគាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល 20 ឆ្នាំថែមទៀត៕

ប្រភព៖

https://thehackernews.com/2018/10/dark-web-drugs-kingpin.html

LEAVE A REPLY

Please enter your comment!
Please enter your name here