ហ្គេម Fortnite ដាក់អោយដំណើរការហើយនៅលើ Android ប៉ុន្តែសូមប្រាកដថាអ្នកមិនទាញយកនូវមេរោគ Malware ទេ

0

ពេលនេះ​ហ្គេម Fortnite: Battle Royale ដាក់អោយដំណើរការជាផ្លូវការហើយសម្រាប់ស្មាតហ្វូន Android នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Epic នៅថ្ងៃព្រហស្បតិ៍នេះ។ អ្នកប្រើប្រាស់អាចទាញយកដោយឥតគិតថ្លៃសម្រាប់ហ្គេម Fortnite ។ ក្រុមហ៊ុន Epic Games ក៏បញ្ចេញនូវបញ្ជីនៃស្មាតហ្វូន Android ជាច្រើននៅលើគេហទំព័រផ្លូវការរបស់ខ្លួនដែលអ្នកអាចទាញយកហ្គេម Fortnite នេះបាន។

ហ្គេមនេះត្រូវដាក់អោយដំណើរការដំបូងបំផុតនៅលើស្មាតហ្វូន Samsung Galaxy Note 9 ហើយក្រោយមកពេលនេះហ្គេម Fortnite: Battle Royale សម្រាប់ Android គឺអាចទាញយកលេងបានប៉ុន្តែស្ថិតនៅក្នុងទម្រង់ Beta នៅឡើយទេ។ ហ្គេមនេះនៅមិនទាន់មានវត្តមាននៅលើ Google App Store នៅឡើយទេ ប៉ុន្តែអ្នកត្រូវទាញយកដោយផ្ទាល់ចេញពីទំព័រ Epic Games Fortnite ។

ក្រុមហ៊ុននេះសម្រេចចិត្តមិនដាក់ហ្គេមនេះនៅលើ Google Play Store ខណៈពេលដែលហ្គេមមួយនេះអាចរកប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ក្រុមហ៊ុននោះ។ ប៉ុន្តែវាក៏មានការព្រួយបារម្ភផងដែរពាក់ព័ន្ធទៅនឹងបញ្ហាសុវត្ថិភាពនៃ APK នៅលើគេហទំព័រភាគីទី ៣ នោះ។ នៅក្នុងការតម្លើងនូវហ្គេម Fortnite app អ្នកប្រើប្រាស់ត្រូវតែប្រាកដចិត្តថាពួកគេទាញយកហ្គេមនេះចេញពីទំព័រផ្លូវការ៕

ប្រភព៖

https://thehackernews.com/2018/10/download-fortnite-android.html

LEAVE A REPLY

Please enter your comment!
Please enter your name here