គណនី Facebook ច្រើនជាង 30 លានត្រូវបានហេគ! អ្នកអាចឆែកមើលបានប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមពួកគេ

0

កាលពីចុងខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Facebook ប្រកាសអំពីការរំលោភបំពានទិន្នន័យដែលអនុញ្ញាតឱ្យក្រុមហេគឃ័រអាចលួចចូលទៅកាន់ Tokens សម្រាប់ដំណើរការនូវគណនី Facebook រាប់លាននាក់តាមរយៈការចូលទៅក្នុង ‘View As’ ។ នៅក្នុងការចេញផ្សាយដំបូងនេះ ក្រុមហ៊ុន Facebook ប៉ាន់ស្មានថា ចំនួនអ្នកប្រើប្រាស់ដែលរងគ្រោះនៅក្នុងការបែកធ្លាយទិន្នន័យនេះអាចមានចន្លោះដល់ទៅ 50 លានគណនី ប៉ុន្តែនៅក្នុងសេចក្តីប្រកាសនៅថ្ងៃនេះក្រុមហ៊ុនបញ្ជាក់ថា អ្នកដែលរងគ្រោះគឺមានត្រឹមតែ 30 លានគណនីតែប៉ុណ្ណោះ។

នៅក្នុងចំណោមគណនីទាំង 30 លាននេះ ហេគឃ័រអាចធ្វើការចូលទៅគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់គណនី Facebook ដល់ទៅ 29 លាននាក់ ហើយក្រុមហ៊ុន Facebook ធានាថាវាមិនមានការលួចទិន្នន័យយកទៅប្រើប្រាស់សម្រាប់ភាគីទី 3 នោះទេ។

នេះគឺជារបៀបដែល Facebook ធ្វើចំណាត់ថ្នាក់ទៅលើទិន្នន័យដែលត្រូវលួច

លោក Guy Rosen អនុប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Facebook ចេញនូវការផ្សាយមួយនៅក្នុងប្លុកនៅថ្ងៃសុក្រពេលព្រឹកនេះដើម្បីធ្វើការចែករំលែកនូវទិន្នន័យដែលត្រូវបានហេគឃ័រលួចយកនោះ៖

  • ទិន្នន័យអ្នកប្រើប្រាស់ 15 លាននាក់ ហេគឃ័រយកព័ត៌មាននៃ Usernames និងព័ត៌មានទំនាក់ទំនងដូចជាលេខទូរស័ព្ទ អាសយដ្ឋាន និង Contact ជាច្រើនទៀតចេញពី Profiles
  • ទិន្នន័យអ្នកប្រើប្រាស់ 14 លាននាក់ ហេគឃ័រលួចយកនូវព័ត៌មានលម្អិតនៃ Profiles របស់ពួកគេដូចជាភេទ ភាសា ទំនាក់ទំនង សាសនា ទីក្រុង ថ្ងៃខែឆ្នាំកំណើត ឧបករណ៍សម្រាប់ប្រើប្រាស់ Facebook ការអប់រំ ការងារ ១០ កន្លែងដែលធ្វើការ Checkin កាលពីពេលមុន គេហទំព័រ មនុស្ស ឬទំព័រដែលពួកគេ Follow និងការស្វែងរកចំនួន 15 ផ្សេងទៀត
  • ទិន្នន័យ 1 លានទៀតរបស់អ្នកប្រើប្រាស់ Facebook គឺមិនមានព័ត៌មានផ្ទាល់ខ្លួនសម្រាប់អ្នកវាយប្រហារនោះទេ។

ក្រៅពីនេះ លោក Rosen បន្ថែមធា អ្នកវាយប្រហារមិនមានព័ត៌មានសម្រាប់ទិន្នន័យចេញពី “Messenger, Messenger Kids, Instagram, WhatsApp, Oculus, Workplace, Pages, payments, third-party apps ឬគណនី Developers នោះទេ។ បន្ថែមពីនេះ អ្នកវាយប្រហារមិនអាចចូលទៅកាន់ Private Messages បាននោះទេ។

របៀបឆែកមើលថាអ្នកអាចជាមនុស្សម្នាក់ស្ថិតនៅក្នុងចំណោមគណនី 30 លាននាក់នោះ

Facebook និយាយថា អ្នកប្រើប្រាស់អាចឆែកមើលថាពួកគេមានការរងគ្រោះនៅក្នុងការបែកធ្លាយទិន្នន័យនេះដែរឬទេតាមរយៈការចូលទៅក្នុង Help Center (https://www.facebook.com/help/securitynotice) ។ ក្រុមហ៊ុន Facebook បន្ថែមថា ខ្លួនបានជូនដំណឹងដោយផ្ទាល់ទៅកាន់គណនីទាំង 30 លាននាក់នោះអំពីព័ត៌មានដែលអ្នកវាយប្រហារប្រហែលជាចូលទៅគ្រប់គ្រងគណនីរបស់ពួកគេដូចនេះពួកគេអាចជួយការពារខ្លួនឯងចេញពីអ៊ីម៉ែល សារ ឬការខលដែលគួរអោយសង្ស័យនោះ។ សម្រាប់អត្តសញ្ញាណរបស់ហេគឃ័រនៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ៕

ប្រភព៖

https://thehackernews.com/2018/10/hack-facebook-account.html

LEAVE A REPLY

Please enter your comment!
Please enter your name here