អ្នកទម្លាយទិន្នន័យ CIA ប្រឈមមុខទៅនឹងការចោទប្រកាន់ថ្មីនៃការទម្លាយព័ត៌មានចេញពីពន្ធនាគារ

0

លោក Joshua Adam Schulte វ័យ ៣០ ឆ្នាំដែលជាអតីតអ្នកសរសេរកម្មវិធី (Programmer) របស់ CIA ត្រូវចោទប្រកាន់ទៅលើការទម្លាយទិន្នន័យសម្ងាត់ធំបំផុតនៃប្រវត្តិសាស្រ្តរបស់ទីភ្នាក់ងារនេះរយៈពេល 4 ខែ ហើយពេលនេះគាត់ត្រូវចោទប្រកាន់ទៅលើរឿង 3 ថ្មីផ្សេងទៀត។

ព័ត៌មាននេះទើបតែចេញផ្សាយប៉ុន្មានម៉ោងបន្ទាប់ពីលោក Schulte សរសេរនូវលិខិតមួយទៅកាន់ចៅក្រមសហព័ន្ធដែលជាប្រធាននៃរឿងក្តីនេះ ហើយពេលនេះគាត់ក៏ស្ថិតនៅក្នុងការឃុំខ្លួនជាបណ្តោះអាសន្នផងដែរនៅក្នុងកម្រិតឃោរឃៅ និងមិនធម្មតានោះទេ។

លោក Schulte គឺជាមនុស្សដែលធ្វើការរចនាទៅលើ Hacking Tools និងកម្មវិធី Malware សម្រាប់ CIA និង NSA ហើយគាត់ត្រូវចាប់ខ្លួននៅក្នុងខែសីហាឆ្នាំ ២០១៧ នេះ ហើយកាលពីដំបូងគាត់ត្រូវចោទប្រកាន់ពាក់ព័ន្ធទៅនឹងការកាន់កាប់ និងការចែកចាយរូបភាពអាសអាភាសរបស់កុមារ។

រហូតដល់ខែមិថុនា ឆ្នាំ ២០១៨ នេះ ព្រះរាជអាជ្ញារបស់សហរដ្ឋអាមេរិកនាំយកនូវការចោទប្រកាន់ចំនួន 13 ទៅលើរូបគាត់ពីការលួចឯកសាររបស់ CIA ច្រើនជាង 8000 និងការទម្លាយទិន្នន័យទាំងនេះនៅលើ WikiLeaks នឹងការផ្សព្វផ្សាយនូវព័ត៌មានទាំងនេះជាក្រុមកាលពីឆ្នាំមុននេះនៅក្រោមឈ្មោះហៅថា  “Vault 7” ។

ពេលនេះ ព្រះរាជអាជ្ញាសហព័ន្ធបន្ថែមនូវការចោទប្រកាន់ចំនួន 3 បន្ថែមទៀតទៅលើលោក  Schulte នៅក្នុងការសរសេរនូវពាក្យបណ្តឹងឡើងវិញស្នើទៅកាន់តុលាការសហព័ន្ធនៅក្នុងទីក្រុងញ៉ូវយ៉កនៅថ្ងៃពុធនេះជាមួយនឹងការប៉ុនប៉ងទម្លាយនូវទិន្នន័យដែលពាក់ព័ន្ធទៅនឹងរឿងនេះ។ សម្រាប់ការចោទប្រកាន់ 3 ករណីថ្មីចំពោះលោក  Schulte នេះពាក់ព័ន្ធទៅនឹងការបញ្ចូនខុសច្បាប់ និងការប៉ុនប៉ងការបញ្ជូនព័ត៌មានសម្ងាត់របស់ប្រព័ន្ធការពារជាតិចេញពីពន្ធនាគារ។

តាមការបញ្ជាក់របស់រដ្ឋអាជ្ញាអោយដឹងថា លោក  Schulte ប្រើប្រាស់នូវស្មាតហ្វូនមួយ ឬច្រើនជាងនេះក្នុងការទំនាក់ទំនងជាសម្ងាត់ជាមួយនឹងមនុស្សដែលនៅក្រៅពន្ធនាគារ។ ពេលនេះប៉ូលិស FBI ស្វែងរកនូវបន្ទប់ឃុំឃាំងរបស់គាត់នឹងរកឃើញនូវឧបករណ៍ជាច្រើនដែលមានឧបករណ៍មួយធ្វើការ Encrypted ជាមួយនឹងគណនី 13 អ៊ីម៉ែល និងបណ្តាញសង្គម។ យ៉ាងណាមិញ លោក Schulte និយាយនៅថ្ងៃទី 1 ខែតុលាថា “រឿងនេះមិនមែនជាការពិតនោះទេ៕”

ប្រភព៖

https://thehackernews.com/2018/11/cia-joshuaa-wikileaks.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here