IBM ទិញយកក្រុមហ៊ុន “Red Hat” Open-Source Software នៅក្នុងតម្លៃ 34 ពាន់លានដុល្លារអាមេរិក

0

វាមានរយៈពេលមួយឆ្នាំមកហើយសម្រាប់កម្មវិធី open source platforms ។ នៅដើមឆ្នាំនេះ ក្រុមហ៊ុន Microsoft ទិញយកនូវសេវាកម្ម hosting service GitHub នៅក្នុងតម្លៃ 7.5 ពាន់លានដុល្លារអាមេរិក ហើយពេលនេះក្រុមហ៊ុន IBM ទើបតែប្រកាសអំពីកិច្ចព្រមព្រៀងនៃការទិញយកអាជីវកម្ម Open-Source ដ៏ធំបំផុត។

នៅថ្ងៃនេះ ក្រុមហ៊ុន IBM បញ្ជាក់ថា ខ្លួននឹងទិញយកក្រុមហ៊ុន open source Linux Red Hat នៅក្នុងតម្លៃ $190 ក្នុងមួយហ៊ុន ហើយវាមានតម្លៃសរុបដល់ទៅ 34 ពាន់លានដុល្លារអាមេរិក។ Red Hat ត្រូវគេស្គាល់ថាជាប្រភេទប្រព័ន្ធប្រតិបត្តិការ Red Hat Enterprise Linux (RHEL) operating system ដែលជាក្រុមហ៊ុននាំមុខគេទៅលើកម្មវិធី Software ដែលផ្តល់នូវកម្មវិធី open-source software ទៅកាន់សហគមន៍សហគ្រាសជាច្រើន។ សម្រាប់ Oracle ក៏ប្រើប្រាស់នូវ Red Hat’s source code សម្រាប់ផលិតផល Oracle Linux របស់ខ្លួនផងដែរ។

កាលពីឆ្នាំមុននេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Red Hat គឺមានចំនួន 2.2 ពាន់លានដុល្លារអាមេរិក ហើយនៅឆ្នាំនេះក្រុមហ៊ុននេះរកប្រាក់ចំណូលបានដល់ទៅ 2.9 ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែប្រសិនបើផលិតផលជាច្រើនរបស់ក្រុមហ៊ុន Red Hat គឺជាប្រភេទ open source និង Updates ឥតគិតថ្លៃនោះ អ្នកប្រហែលជាមានការឆ្ងល់ថាតើក្រុមហ៊ុននេះនឹងរកប្រាក់ចំណូលបានប៉ុន្មានទៅ?

Red Hat គឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនដំបូងជាច្រើនដែលទទួលបាននូវភាពជោគជ័យក្នុងការរកប្រាក់ចេញពីកម្មវិធី open-source software​ ។ ក្រុមហ៊ុននេះមានផ្តល់ជូននូវសេវាកម្មប្រឹក្សារួមមាន assessments, implementations, platform migrations, solution integration និង application development ។

ក្រុមហ៊ុន IBM ទិញយកក្រុមហ៊ុន Red Hat នៅក្នុងគោលដៅ Cloud

ដូចគ្នាទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនទៀតនោះ ក្រុមហ៊ុន IBM គឺមានការទ្រទ្រង់ទៅលើ Linux និងរួមចំណែកទៅលើ Kernel និងគម្រោង open source projects ជាច្រើនទៀត ប៉ុន្តែក្រុមហ៊ុននេះស្ថិតនៅពីក្រោយក្រុមហ៊ុន Amazon, Alphabet (Google) និង Microsoft សម្រាប់ផ្នែក Cloud នេះ។ សម្រាប់កិច្ចព្រមព្រៀងក្នុងការទិញយកនេះ ក្រុមហ៊ុន IBM នឹងឈានទៅដល់ការពង្រីកនូវវិសាលភាពសហគ្រាស Cloud ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន IBM កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន​IBM និង Red Hat ត្រូវបានយល់ព្រមដោយក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនទាំងពីរ ប៉ុន្តែវានៅមានការរង់ចាំពីម្ចាស់ភាគហ៊ុន និងការអនុម័តពីនិយតកររបស់ Red Hat ផងដែរ។ ប្រសិនបើរឿងនេះដូចអ្វីដែលបានគ្រោងទុកនោះ កិច្ចព្រមព្រៀងនៃការទិញនេះត្រូវគេរំពឹងថានឹងបិទនៅក្នុងឆមាសទី 2 ឆ្នាំ ២០១៩ នេះ៕

ប្រភព៖

https://thehackernews.com/2018/10/ibm-redhat-tech-acquisition.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here