ក្រុមហ៊ុនបច្ចេកវិទ្យា Google កំណត់ពេល 2 ឆ្នាំសម្រាប់ការអាប់ដេតទៅលើសុវត្ថិភាព Android ដែលជារឿងចាំបាច់សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន

0

នៅពេលដែលនិយាយអំពីការអាប់ដេតទៅលើប្រព័ន្ធសុវត្ថិភាពនោះ ប្រព័ន្ធប្រតិបត្តិការ Android ពិតជាមានភាពរញ៉េរញ៉ៃជាងគេបំផុត។ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Google បញ្ចេញនូវ patches សុវត្ថិភាពទៅលើ Android platform របស់ខ្លួនរួចមក ផ្នែកសំខាន់បំផុតនៃប្រព័ន្ធ Android ecosystem នៅតែអាចបន្សល់ទុកនូវចំណុចរងគ្រោះសម្រាប់អ្នកវាយប្រហារដោយសារតែក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនមិនធ្វើការបញ្ចេញនូវ patches សុវត្ថិភាពជាទៀងទាត់សម្រាប់អតិថិជនរបស់ខ្លួននោះទេ។

ដើម្បីធ្វើការដោះស្រាយទៅលើបញ្ហានេះ ក្រុមហ៊ុន Google នៅក្នុងព្រឹត្តិការណ៍ I/O Developer Conference របស់ខ្លួននៅខែឧសភា ឆ្នាំ ២០១៨ នេះទម្លាយអំពីគម្រោងរបស់ក្រុមហ៊ុនក្នុងការអាប់ដេតទៅលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូនដែលទាមទារអោយក្រុមហ៊ុនទាំងនោះបញ្ចេញនូវ Patches សុវត្ថិភាពជាទៀងទាត់។

នៅក្នុងការបែកធ្លាយថ្មីអំពីកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Google និងក្រុមហ៊ុនចែកចាយស្មាតហ្វូនជាច្រើនដែលទទួលបានដោយ The Verge​ទម្លាយនូវកិច្ចព្រមព្រៀងមួយចំនួនដែលក្រុមហ៊ុនផលិតស្មាតហ្វូនទាំងនេះត្រូវធ្វើការគោរពតាម បើមិនដូចនេះនោះទេក្រុមហ៊ុនទាំងនេះនឹងបាត់បង់នូវវិញ្ញាបនបត្រពី Google សម្រាប់ស្មាតហ្វូន Android ជំនាន់បន្ទាប់របស់ពួកគេ។

គោលការណ៍ថ្មីរបស់ Google សម្រាប់ការអាប់ដេតទៅលើសុវត្ថិភាព Android

តាមការបែកធ្លាយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនពេលនេះទាមទារអោយបញ្ចេញនូវ patches សុវត្ថិភាពសម្រាប់ស្មាតហ្វូនដែលមានការពេញនិយមដែលបញ្ចេញនៅថ្ងៃទី 1 ខែមករាឆ្នាំ ២០១៨ និងមានអ្នកប្រើប្រាស់ច្រើនជាង 100,000 នាក់យ៉ាងហោចណាស់រយៈពេល 2 ឆ្នាំ។

ក្រុមហ៊ុនផលិតស្មាតហ្វូន Android ត្រូវបញ្ចេញយ៉ាងហោចណាស់ការអាប់ដេតសុវត្ថិភាពដល់ទៅ 4 លើកនៅក្នុងរយៈពេលនៃឆ្នាំទី 1 បន្ទាប់ពីស្មាតហ្វូនរបស់ខ្លួនដាក់លក់ ប៉ុន្តែសម្រាប់ឆ្នាំទីពីរនោះការអាប់ដេតគឺមិនកំណត់នោះទេ។

ក្រៅពីនេះ កិច្ចព្រមព្រៀងនេះគឺថា ក្រុមហ៊ុនផលិតស្មាតហ្វូនទាំងនេះមិនត្រូវធ្វើការពន្យារពេលទៅលើការអាប់ដេតនៃ Patches សម្រាប់កំហុសឆ្គងសុវត្ថិភាពមិនអោយលើសពី 90 ថ្ងៃនោះទេ។ សម្រាប់ការទាមទារកម្រិតអប្បបរិមាគឺការអាប់ដេតទៅលើសុវត្ថិភាពរៀងរាល់ត្រីមាសតែម្តង។

អ្នកនាំពាក្យរបស់ Google និយាយថា ការទាមទាររយៈពេល ៩០ ថ្ងៃនេះគឺជាការទាមទារទៅលើការអាប់ដេតកម្រិតអប្បបរិមា ហើយវាក៏នឹងដាក់ពង្រាយទៅលើស្មាតហ្វូន Android ច្រើនជាង 200 ម៉ូដែលរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនច្រើនជាង 30 ក្រុមហ៊ុនដែលនឹងដំណើរការនូវការអាប់ដេតសុវត្ថិភាពកាលពី 90 ថ្ងៃមុននេះ។

សម្រាប់ពេលនេះ ភាពត្រឹមត្រូវនៃកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Android នោះនៅមិនទាន់ផ្ទៀងផ្ទាត់នៅឡើយទេ ប៉ុន្តែវានឹងមានការផ្លាស់ប្តូរជាច្រើនទៀតដោយក្រុមហ៊ុន Google ដោយសារតែវាអាចនឹងប៉ះពាល់ទៅដល់ Android Security និងអ្នកប្រើប្រាស់ស្មាតហ្វូន Android រាប់លាននាក់ទៀត។

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Google ក៏ប្រកាសអំពីគម្រោងជាច្រើនរបស់ខ្លួនក្នុងការគិតប្រាក់ទៅលើក្រុមហ៊ុនផលិតស្មាតហ្វូ​ន Android នៅក្នុងតំបន់អ៊ឺរ៉ុបដែលចង់ដាក់កម្មវិធី Play Store, Gmail, YouTube, Maps និង Chrome នៅលើស្មាតហ្វូន Android របស់ពួកគេ ខណៈពេលដែលអ្នកប្រើប្រាស់ iOS គឺឥតគិតថ្លៃ៕

ប្រភព៖

https://thehackernews.com/2018/10/android-security-updates.html

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here