កំហុសឆ្គងនៅលើ Windows 10 អនុញ្ញាតឱ្យកម្មវិធី UWP ចូលប្រើឯកសារទាំងអស់ដោយគ្មានការយល់ព្រមពីអ្នកប្រើប្រាស់

0

ក្រុមហ៊ុន Microsoft  កែតម្រូវកំហុសមួយក្នុងប្រព័ន្ធប្រតិបត្តិការ Windows 10 របស់ខ្លួន​ជា​មួយ​នឹងការធ្វើបច្ចុប្បន្នភាពខែតុលាឆ្នាំ ២០១៨(កំណែ ១៨០៩) ដែលអនុញ្ញាតឱ្យកម្មវិធី Microsoft Store ពង្រីកប្រព័ន្ធឯកសារទូលំទូលាយដើម្បីចូលប្រើឯកសារទាំងអស់លើកុំព្យូទ័ររបស់អ្នក ប្រើដោយគ្មានការយល់ព្រមរបស់ពួកគេ។ជាមួយប្រព័ន្ធប្រតិបត្តិការ Windows 10 ក្រុមហ៊ុន Microsoft ណែនាំវេទិកាទូទៅ​មួយ​ហៅថា Universal Windows Platform (UWP) អនុញ្ញាតឱ្យកម្មវិធីដំណើរការនៅលើឧបករណ៍​ណា​មួយ​​ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 10 រួមទាំងកុំព្យូទ័រលើតុ Xbox,  IoT, Surface Hub។

កម្មវិធី UWP មានលទ្ធភាពប្រើប្រាស់ API ជាក់លាក់ដូចជា​ឯកសាររូបថត​តន្ត្រី ឬឧបករណ៍ដូចជាកាមេរ៉ា និងមីក្រូហ្វូនដោយប្រកាសទាមទារសិទ្ធនៅក្នុងឯកសារ កំណត់រចនាសម្ព័ន្ធកញ្ចប់របស់ពួកគេ។តាមរយៈ default កម្មវិធី UWP មានសិទ្ធិចូលដំណើរការថត​ជាកន្លែងដែលកម្មវិធីនេះតម្លើង លើប្រព័ន្ធអ្នកប្រើប្រាស់ ហើយជាកន្លែងដែលកម្មវិធីអាចបញ្ឈប់ទិន្នន័យ (local, roaming and temporary folders) និងប្រអប់បណ្តោះអាសន្ន) ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីចូលដំណើរការឯកសារផ្សេងទៀតនៅលើប្រព័ន្ធរួមទាំង ធនធានដែលងាយយល់មួយ  ក្រុមហ៊ុន Microsoft ផ្តល់នូវសមត្ថភាពជាច្រើនប្រភេទ ដែលជា កម្មវិធីអាចប្រើបានដោយប្រកាសការអនុញ្ញាតរបស់ពួកគេនៅក្នុងឯកសារ manifest ។សមត្ថភាពដ៏ទូលំទូលាយមួយនេះត្រូវគេហៅថា BroadFileSystemAccess (Broad System Access) អនុញ្ញាតឱ្យកម្មវិធីចូលដំណើរការប្រព័ន្ធឯកសារក្នុងកម្រិ​តដូចអ្នកប្រើ​ដែលបើក​ដំណើរការកម្មវិធីនេះដែរ។

ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមក្រុមហ៊ុន Microsoft នេះគឺជាសមត្ថភាពរឹតត្បិត​ដែលគេធ្លាប់ប្រើប្រសិនបើវាត្រូវបានប្រើនឹងបង្កឱ្យមានការព្រមព្រៀងយល់ព្រមរបស់អ្នកប្រើនៅពេលអ្នកប្រើចាប់ផ្តើមកម្មវិធីជាលើកដំបូងសុំឱ្យពួកគេផ្តល់ឬបដិសេធការអនុញ្ញាតនេះទៅក្នុងកម្មវិធី។យោងទៅតាមប្រភពអ្នកអភិវឌ្ឍន៍វីនដូ Sebastien Lachance និយាយថា ប្រព័ន្ធប្រតិបត្តិការ Windows ១០ ជំនាន់មុនខែតុលាឆ្នាំ២០១៨ ទទួលបរាជ័យក្នុងការបង្ហាញ ការណែនាំ សម្រាប់ការអនុញ្ញាតឱ្យចូលប្រើប្រព័ន្ធឯកសារដោយសារមានកំហុសឆ្គងដែលទំនងជាវារក្សាទុកទិន្នន័យសំខាន់របស់អ្នកប្រើប្រាស់ដែលបានប៉ះពាល់ទៅនឹងកម្មវិធីទាញយកពី Windows Store ។

ក្នុងពាក្យផ្សេងទៀតរហូតដល់កំណែ១៨០៩ កម្មវិធីនេះពិតជាអាចត្រូវបានប្រើដើម្បីចូល ដំណើរការប្រព័ន្ធឯកសារទាំងមូលដោយមិនចាំបាច់ឱ្យអ្នកប្រើប្រាស់មានសិទ្ធិ។ Lachance បានដឹងអំពីកំហុសនៅពេលដែលកម្មវិធីមួយរបស់គាត់អាចប្រើប្រាស់សិទ្ធិអនុញ្ញាត broadFileSystemAccess បាន និងមានការចាប់ផ្តើមចុះខ្សោយក្រោយពីគាត់បានតម្លើង Windows 10 October 2018 Update ។

ក្រោយមក វិស្វកររបស់ក្រុមហ៊ុន Microsoft  ពន្យល់ Lachance ថា ចាប់តាំងពីការធ្វើបច្ចុប្បន្ន ភាពចុងក្រោយបង្អស់របស់ Windows 10 បានដោះស្រាយបញ្ហាដោយការបិទ ‘broadFile​SystemAccess’ តាមលំនាំដើ setting OFF  ដោយដាក់ default ហើយ UWP ទាំងអស់​ទាម ទារការធ្វើបច្ចុប្បន្នភាពដើម្បីការពារការគាំង។ដើម្បីការពារការគាំងលោក Andrew ស្នើអ្នកអភិវឌ្ឍន៍កម្មវិធីវីនដូរួមបញ្ចូលកូដដ៏សាមញ្ញ មួយក្នុងកម្មវិធីដែលបង្ករផលប៉ះពាល់របស់ពួកគេដែលនឹងបង្ខំអ្នកប្រើប្រាស់ទទួលយកសិទ្ធិចូលដំណើរការឯកសារថ្មីនៅក្នុងការកំណត់មុនពេលបើកដំណើរការកម្មវិធី។

តាំងពីក្រុមហ៊ុនMicrosoft ផ្អាកការចេញការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Windows 10 ខែតុលា អ្នកប្រើប្រាស់ដែលមិនមានបច្ចុប្បន្នភាពអាចដាក់កំហិតកម្មវិធី UWP ទៅលើប្រព័ន្ធ ឯកសារនៅលើកុំព្យូទ័រ Windows 10 របស់ពួកគេតាមរយៈ៖ Settings →     Privacy →     File system ៕

ប្រភព៖

https://thehackernews.com/2018/10/windows10-uwp-apps.html

LEAVE A REPLY

Please enter your comment!
Please enter your name here