កុំព្យូទ័រ MacBook ស៊េរីថ្មីរបស់ Apple អាចផ្តាច់មីក្រូហ្វូនបាននៅពេលដែលបិទគម្រប

0

ក្រុមហ៊ុ​ន Apple ណែនាំមុខងារពិសេសភាពឯកជនថ្មី (privacy ) សម្រាប់ MacBook ថ្មីទាំងអស់ដើម្បីការពារខ្លួនពីអ្នកវាយប្រហារ និងកម្មវិធីព្យាបាទដែលលួចស្ដាប់ការសន្ទនារបស់អ្នក។ បន្ទះឈីបសុវត្ថិភាព T2 របស់ក្រុមហ៊ុន Apple នៅក្នុង MacBook ចុងក្រោយបំផុតមានលក្ខណៈពិសេសផ្នែករឹងថ្មីដែលផ្ដាច់ប្រព័ន្ធមីក្រូហ្វូនរបស់ MacBook នៅពេលណាដែលអ្នកប្រើប្រាស់បិទគំរប។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុននៅថ្ងៃម្សិលមិញនៅឯពិធីបុណ្យ Brooklyn Academy of Music ក្នុងទីក្រុងញូវយ៉ក។

ទោះជាយ៉ាងណាក៏ដោយបន្ទះឈីប T2 ថ្មីនេះមានវត្តមាននៅក្នុងម៉ូដែល MacBook Pro ឆ្នាំ ២០១៨ ដែលបានដាក់ឱ្យដំណើរការនៅដើមឆ្នាំនេះ។ លក្ខណៈពិសេសថ្មីនេះត្រូវគេដាក់បង្ហាញនៅពេលដែលក្រុមហ៊ុន Apple ចេញលក់ Retina MacBook Air ថ្មី និងបានចេញផ្សាយផ្នែកសុវត្ថិភាពពេញលេញសម្រាប់ T2 Chip ពីម្សិលមិញ។

អ្នកជំនាញផ្នែកបច្ចេកវិទ្យាបន្ថែមថា កាមេរ៉ាមិនត្រូវបានកាត់ផ្តាច់នៅក្នុង hardware ព្រោះស្ថានភាពរបស់វាត្រូវបានរារាំងទាំងស្រុងដោយគម្របបិទ។

តើវាមានប្រយោជន៍ទេ?

មិន​ច្រើនទេ។ លក្ខណៈពិសេសនេះគឺល្អឥតខ្ចោះព្រោះវាធ្វើឱ្យមេរោគមិនអាចចូលទៅក្នុងម៉ៃក្រូហ្វូនរបស់អ្នក នៅពេលដែលអ្នកបិទគម្រប ប៉ុន្តែវាមិនជួយផ្តាច់នៅពេលដែលអ្នកកំពុងធ្វើការទេ។ អ្នកប្រើ Mac នឹងនៅតែមានមេរោគដូចជា malware FruitFly ដែលអាចបើកកាមេរ៉ា និងម៉ៃក្រូហ្វូនរបស់អ្នកដោយសម្ងាត់ដើម្បីថតវីដេអូនិ ងសម្លេងនៅពេលគំរបកុំព្យូទ័រយួរដៃរបស់អ្នកនៅដំណើរការ។

ព័ត៌មានបន្ថែមអំពី T2 របស់ក្រុមហ៊ុន Apple

ទោះយ៉ាងណា ក្រៅពីនេះបន្ទះឈីបT2 របស់ក្រុមហ៊ុន Apple ក៏ផ្តល់ជូននូវលក្ខណៈពិសេសផ្សេងទៀតដែលមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ដូចជាមានការរួមបញ្ចូលគ្នារវាង Co-ordinator Enclave ដែលការពារកូនសោអ៊ិនគ្រីបនៃ MacBook របស់អ្នក, ទិន្នន័យស្នាមម្រាមដៃ  និងលក្ខណៈពិសេសនៃសុវត្ថិភាព។

យោងតាមប្រភពព័ត៌មានពីក្រុមហ៊ុន Apple បានឱ្យដឹងថា ជាមួយនឹងសុវត្ថិភាព និងភាពងាយស្រួលនៃមុខងារ Touch ID ម៉ាស៊ីន MacBooks មានបន្ទះឈីប T2 ផ្តល់នូវកម្រិតនៃការការពារភាពឯកជនភាព និងសន្តិសុខដែលមិនធ្លាប់មានពីមុនមកនៅលើ Mac។

បន្ទះឈីប T2 ផ្តល់ជូននូវលក្ខណៈពិសេសមិនមានសុវត្ថិភាពមួយចំនួនដូចជាលើ processor signal ជាសញ្ញាដែលជួយសម្រួលដល់ការបង្កើតផែនទីសម្លេង      ការគ្រប់គ្រងឧបករណ៏ជុំវិញឧបករណ៍គ្រប់គ្រងប្រព័ន្ធ (SMC)       តុល្យភាពពណ៌សទៅនឹងកាមេរ៉ា FaceTime HD     ប្រព័ន្ធបញ្ចូលកូដវីដេអូរបស់ Apple   និងប្រព័ន្ធឧបករណ៍ audio controller  និងអាចបើក “Hey Siri” ៕

ប្រភពព័ត៌មាន៖

https://thehackernews.com/2018/10/apple-macbook-microphone.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here