អ្នកប្រហែលជាបានអាននៅលើអនឡាញហើយនៅថ្ងៃនេះថា ក្រុមហ៊ុនបច្ចេកវិទ្យា Google ផ្តល់សិទ្ធិសម្រាប់អ្នកអភិវឌ្ឍកម្មវិធី Android Apps សម្រាប់ធ្វើការអាប់ដេតទៅលើ Apps បាន ប៉ុន្តែនេះមិនមែនជាការពិតនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ផ្តល់នូវមុខងារថ្មីដែលជួយអ្នកប្រើប្រាស់ជាច្រើនក្នុងការដំណើរការនូវ up-to-date Android apps គ្រប់ពេល។
ជាមួយនឹងការប្រកាសបង្ហាញនូវ Tools ថ្មី និងមុខងារជាច្រើននៅក្នុងកម្មវិធី Android Dev Summit 2018 របស់ខ្លួននោះ ក្រុមហ៊ុនបច្ចេកវិទ្យា Google ក៏ប្រកាសបង្ហាញនូវ API ថ្មីដែលមានឈ្មោះហៅថា “In-app Updates,”ដែលមានគោលដៅក្នុងការជួយអ្នកអភិវឌ្ឍកម្មវិធីជាច្រើនក្នុងការធានាថា អ្នកប្រើប្រាស់ជាច្រើនរបស់ពួកគេអាចដំណើរការនូវ Version ចុងក្រោយ និងអស្ចារ្យបំផុតនៅលើ Apps របស់ពួកគេ។
តើមុខងារ In-app Updates API នៅលើ Android នេះដំណើរការដូចម្តេចទៅ?
វាគួរតែមានការកត់សម្គាល់ថា មុខងារ In-app Updates API នៅលើប្រព័ន្ធប្រតិបត្តិការ Android មិនអាចបង្ខំ ឬការចាក់សោរអ្នកប្រើប្រាស់ពីការដំណើរការនូវ Apps នោះទេប្រសិនបើពួកគេជ្រើសរើសមិនធ្វើការអាប់ដេតនោះ។ សម្រាប់ API នេះត្រូវបានរចនាឡើងក្នុងការជូនដំណឹងទៅកាន់អ្នកប្រើប្រាស់អំពីការអាប់ដេតជាច្រើន និងការផ្តល់ជូននូវបទពិសោធន៍យ៉ាងអស្ចារ្យដោយមិនចាំបាច់បិទទៅលើ Apps ឬការបើកចូលទៅក្នុង Google Play Store នោះទេ។
តាមរយៈការពន្យល់នៅក្នុង Aurash Mahbod ដែលជាវិស្វករដឹកនាំនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា Google បញ្ជាក់ថា មុខងារ In-app Updates API អនុញ្ញាតឱ្យអ្នកអភិវឌ្ឍកម្មវិធី Android អាចធ្វើការអាប់ដេតទៅកាន់អ្នកប្រើប្រាស់របស់ពួកគេ។ នៅពេលដែល Apps នេះបានដោនឡូតនោះ វានឹងធ្វើការតម្លើងនៅក្នុងពេលបន្ទាប់នៅពេលដែលអ្នកប្រើប្រាស់បើកម្តងទៀតទៅលើកម្មវិធីនេះ។លោក Aurash និយាយថា ក្រុមហ៊ុនថ្មីៗនេះធ្វើការតេស្តទៅលើ In-App Updates API នៅក្នុង Google Chrome សម្រាប់ Android ហើយវានឹងបង្កើតនូវ API ថ្មីសម្រាប់អ្នកអភិវឌ្ឍកម្មវិធីផងដែរ។ ក្រុមហ៊ុន Google និយាយថា អ្នកអភិវឌ្ឍ Android នឹងមានសមត្ថភាពនៅក្នុងការរៀបចំទៅលើការអាប់ដេតនេះដែលជាផ្នែកមួយនៃកម្មវិធី App របស់អ្នក៕
ប្រភព៖
https://thehackernews.com/2018/11/android-in-app-updates-api.html