ចិននិយាយថា បច្ចេកវិទ្យាកាមេរ៉ាឃ្លាំមើលថ្មីដែលអាចកំណត់អត្តសញ្ញាណនៃអ្នកដើរបាន

0

ប្រទេសចិនបង្កើតកម្មវិធីឃ្លាំមើលនៅក្នុងក្រុងប៉េកាំង និងសៀងហៃ ដែលអាជ្ញាធរនិយាយថា អាចកំណត់អត្តសញ្ញាណមនុស្សបាន ទោះបីជាពួកគេបែរមុខចេញក៏ដោយ។ សារព័ត៌មាន The Associated Press រាយការណ៍ថា នាយកប្រតិបត្តិក្រុមហ៊ុន Watrix ជាក្រុមហ៊ុនដែលនៅពីក្រោយបច្ចេកវិទ្យានេះនិយាយថា វានឹងដោះស្រាយបញ្ហាដោយប្រើកម្មវិធី ទទួលស្គាល់ផ្ទៃមុខ ដែលពឹងផ្អែកលើរូបភាព ដែលមានគុណភាពខ្ពស់ដើម្បីផ្គូផ្គងមនុស្ស។  កម្មវិធីនេះ យកគំរូឌីជីថលនៃរូបរាងរបស់មនុស្សម្នាក់ និងដំណើរពីវីដេអូឃ្លាំមើល ហើយបន្ទាប់មកបង្កើតគំរូ 3D នៃរចនាបថ និងជំហររបស់មនុស្ស។

កាសែត The Asia Times រាយការណ៍ថា វាកំណត់ប្រវែងជំហាន ចលនាល្បឿន ចង្វាក់មូលដ្ឋាន ដំណើរ ការវិវឌ្ឍន៍របស់ដំណើរ មុំបាតជើង មុំត្រគាក និងចលនារបត់ជង្គង់។ លោក Huang Yongzhen អគ្គនាយកក្រុមហ៊ុន Watrix និយាយទៅកាន់ភ្នាក់ងារព័ត៌មាន AP កាល ពីថ្ងៃពុធថាវីដេអូសន្តិសុខត្រូវបញ្ជូនតាមរយៈកម្មវិធីហើយវានឹងផ្គូរផ្គងដំណើររបស់មនុស្សជាមួយនឹងទិន្នន័យនេះ។

នៅក្នុងការអនុវត្តកម្មវិធីត្រូវការរយៈពេល 10 នាទី ដើម្បីស្វែងរកតាមរយៈវីដេអូឃ្លាំមើលមួយម៉ោង និងបង្កើតការតភ្ជាប់។ លោក Huang ប្រាប់ភ្នាក់ងារព័ត៌មាន AP ថា កម្មវិធីរបស់គាត់អាចកំណត់ អត្តសញ្ញាណមនុស្ស ដែលមានកម្ពស់រហូតដល់ 50 ម៉ែត្រ (165 ហ្វីត) និងមានភាពត្រឹមត្រូវ 94%។

លោក Huang និយាយថា: “អ្នកមិនត្រូវការកិច្ចសហប្រតិបត្តិការរបស់ប្រជាជនដើម្បីឱ្យយើងអាច ស្គាល់អត្តសញ្ញាណរបស់ពួកគេទេ។ Gait Analysis មិនអាចបំភាន់ទេ ព្រោះយើងកំពុងវិភាគពី លក្ខណៈទាំងអស់ និយាយទៅរាងកាយទាំងមូល “។ លោក Huang ក៏ប្រាប់កាសែត People’s Daily ដែលគ្រប់គ្រងដោយរដ្ឋថា “ជនសង្ស័យមិន ដឹងថាគាត់ត្រូវតាមដានតាមប្រព័ន្ធរហូតដល់គាត់ត្រូវគេចាប់ខ្លួន” ។ លោក Huang គិតថា Gait អាចត្រូវប្រើប្រាស់សម្រាប់រឿងផ្សេងទៀតដូចជា មើលមនុស្សចាស់ ដែលដួលនៅតាមដងផ្លូវជាដើម៕

ប្រភព៖

https://www.businessinsider.com/china-says-new-surveillance-tech-can-id-people-from-their-walk-2018 11?r=US&IR=T&utm_content=bufferdb27e&utm_medium=social&utm_source= facebook.com&utm_campaign=buffer-ti

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here