សហរដ្ឋអាមេរិកស្នើឱ្យតុលាការក្រុងឡុងប្រគល់ Hacker ចំនួនពីរនាក់

0

សហរដ្ឋអាមេរិកមានបំណងចាប់ឧក្រិដ្ឋជនអ៊ិនធើណិតចំនួនពីរនាក់ដែលធ្វើបត្យាប័នពីចក្រភពអង់គ្លេសទៅដល់តុលាការទីក្រុងឡុង។ បុរសទាំងពីរនាក់នេះត្រូវគេចោទប្រកាន់ថា ​​ជាសមាជិកក្រុម ៣៦ នាក់ ដែលស្ថិតនៅពីក្រោយការវាយប្រហារវ៉ិបសាយធ្វើឱ្យមានការខាតបង់ប្រាក់កម្ចីជាង ៥៣០ លានដុល្លាររបស់ធនាគារ និងបុគ្គល។

គេនិយាយថា​ អង្គការ Infraud លក់កាតឥណទាន និងអត្តសញ្ញាណប័ណ្ណដែលគេលួចនោះ។Taimoor Zaman និង Anthony Nnamdi Okeakpu បដិសេធការចោទប្រកាន់។ គេប្រាប់ ចៅក្រមជាប្រធានស្តីពីសវនាការនៅតុលាការ Westminster Magistrates ថាជនជាប់ចោទទាំងពីរនាក់គឺជាសមាជិកជាន់ខ្ពស់នៃ Infraud ដែលដំណើរការក្រោមពាក្យស្លោក “ការក្លែងបន្លំដែលយើងទុកចិត្ត” ។

​មេធាវីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកមានប្រសាសន៍ថា លោក Zaman ជាអ្នកសម្របសម្រួល និងជាអ្នកគ្រប់គ្រងវេទិកា។ គេនិយាយថា គាត់ប្រើនាមត្រកូលជាជនជាតិស្កុតឡេន។គេចោទប្រកាន់ផងដែរថា គាត់បង្ហោះលើគេហទំព័រនេះចំនួន ២៥០ ដងហើយថែមទាំងផ្សព្វផ្សាយលេខកាតផ្ទៀងផ្ទាត់កាតទូទាត់ CVV ក្នុងចំណោមផលិតផលផ្សេងទៀត។

ឈ្មោះហៅក្រៅ ‘Moneymafia’

មេធាវីមានប្រសាសន៍ថាលោក Zaman ចាកចេញពីប្រទេសអ៊ីតាលីហើយមកកាន់ចក្រភពអង់គ្លេស ក្រោយពីអាជ្ញាធរនៅទីនោះធ្វើការសាកសួរ។ ក្រោយមក គេចាប់ខ្លួនគាត់នៅថ្ងៃទី៩ ខែកុម្ភៈ នៅឯផ្ទះមួយក្នុងទីក្រុង Blackburn, Lancashire។ លោក Okeakpu ជានិស្សិតពេញម៉ោងនៅមហាវិទ្យាល័យទីក្រុងឡុងត្រូវគេចោទប្រកាន់ថាជាអ្នកគ្រប់គ្រងម្នាក់ទៀតរបស់វេទិកាដែលមានឈ្មោះហៅក្រៅថា Moneymafia ។

តុលាការបញ្ចាក់ឱ្យដឹងថា កេចាប់ខ្លួនគាត់នៅថ្ងៃទី១៤ ខែកុម្ភៈនៅឯ Heathrow នៅពេលគាត់ត្រលប់មកពីប្រទេសនីហ្សេរីយ៉ាវិញ។ ឧបករណ៍កុំព្យូរទ័រជាច្រើនត្រូវយកចេញជាបន្តបន្ទាប់ពីផ្ទះរបស់គាត់។

មេធាវីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកផ្តល់សក្ខីកម្មជំនួសលោក Okeakpu មានប្រសាសន៍ថា ប្រសិនបើបុរសទាំងនោះត្រូវគេធ្វើបត្យាប័ន   ពួកគេនឹងត្រូវរងចាំរហូតដល់ចុងឆ្នាំ ២០១៩ ឬឆ្នាំ២០២០ ខាងមុខ។ សវនាការនៅតែមានដំណើរការបន្ត៕

ប្រភពព័ត៌មាន៖

https://www.bbc.com/news/technology-46206614

LEAVE A REPLY

Please enter your comment!
Please enter your name here