អ្នកបង្កើតកម្មវិធី Ransomware វាយប្រហារប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាឡេស៊ី Media Prima Bhd និងទាមទារនូវការបង់ប្រាក់ bitcoin មុនពេលអនុញ្ញាតឱ្យពួកគេចូលប្រព័ន្ធប្រព័ន្ធកុំព្យួទ័ររបស់ក្រុមហ៊ុន។ យោងតាមប្រភពសារព័ត៌មាន The Edge Markets ដែលបំបែកព័ត៌មាននេះនៅថ្ងៃទី៨ ខែវិច្ឆិកានោះក្រុម ហេគឃ័រ បិទមិនឱ្យបុគ្គលិករបស់ក្រុមហ៊ុនមិនអាចចូលប្រព័ន្ធអ៊ីម៉ែល។ ក្រុម ហេគឃ័រ ឥឡូវនេះទាមទារប្រាក់ ១០០០ ប៊ីតដែលមានតម្លៃប្រហែល ៦,៣ លានដុល្លារក្នុង តម្លៃទីផ្សារបច្ចុប្បន្នដើម្បីផ្តល់សិទ្ធិឡើងវិញ។
ប្រព័ន្ធផ្សព្វផ្សាយ Prima មិនបានបញ្ជាក់ឱ្យច្បាស់ពីការវាយប្រហារនោះទេ ប៉ុន្តែប្រភពនានា បញ្ជាក់ថា ក្រុមហ៊ុនចុះបញ្ជីសាធារណៈនឹងមិនបង់ថ្លៃលោះទេ។ប្រភពនោះប្រាប់ The Edge Markets ផងដែរថា ជាមួយនឹងការចូលទៅកាន់អ៊ីមែលរបស់ការិយាល័យដែលគេបិទនោះ ប្រព័ន្ធផ្សព្វផ្សាយយក្សបានផ្លាស់ប្តូរទៅជា G Suite ដែលជាផលិតផលរបស់ Google ដែលរៀបចំនៅក្រៅប្រទេស។ គេមិនទាន់ទទួលបានព័ត៌មានច្បាស់ទេថាក្រុមហ៊ុនដែលមានស្ថានីយទូរទស្សន៍ចំនួនបួន ស្ថានីយ៍វិទ្យុចំនួនបួន និងប្រព័ន្ធកាសែតជាតិចំនួនបីក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយ ដទៃទៀតបានធ្វើការដាក់ពាក្យប្តឹងទៅប៉ូលិស ឬនៅ។
ខណៈពេលដែលក្រុមគំរាមកំហែងចង់កំណត់គោលដៅលើបុគ្គលម្នាក់ៗក្នុងពេលថ្មីៗនេះ ជាពិសេសដោយគំរាមកំហែងលើការបង្ហាញទម្លាប់នៃការមើលរឿងអាសអាភាសរបស់ជនរងគ្រោះនោះ ជាទូទៅពួកគេរកប្រាក់ចំណេញបានច្រើនជាងមុនដើម្បីកំណត់គោលដៅអាជីវកម្ម។ យោងតាមប្រភពរបាយការណ៍របស់ក្រុមហ៊ុនសុវតិ្ថភាព Sophos បញ្ជាក់ឱ្យដឹងថា មេរោគ SamSam ភាគច្រើនកំណត់គោលដៅសហគ្រាសធុរកិច្ច និងស្ថាប័នសាធារណៈ ហើយវាធ្វើឱ្យ Bitcoin មានតម្លៃច្រើនជាង ៦ លានដុល្លារចាប់តាំងពីវាត្រូវគេបង្កើតឡើង កាលពីពេលបីឆ្នាំមុន។
ជនរងគ្រោះពីការវាយប្រហារ ransomware នៅក្នុងពេលកន្លងមកថ្មីនេះ មានទាំងPort of San Diego ។ ខណៈពេលដែលកំពង់ផែកាលីហ្វ័រញ៉ាមិនបានបង្ហាញពីចំនួនដែលពួក ហេគឃ័រ ទាមទារនោះ វាជារឿងធ្ងន់ធ្ងរចំពោះការិយាល័យស៊ើបអង្កេត សហព័ន្ធអាមេរិក ស្ថាប័នសន្តិសុខមាតុភូមិ សហរដ្ឋអាមេរិក និងឆ្មាំសមុទ្រអាមេរិកដែលពាក់ព័ន្ធ។
ដូចដែលធ្លាប់លើកឡើងពីមុនមក ការស៊ើបអង្កេតបញ្ជាក់ថា មេរោគត្រូវគេប្រើប្រាស់ ក្នុងការវាយប្រហារនេះ។ សេចក្តីថ្លែងការណ៍មួយពីកំពង់ផែ San Diego បញ្ជាក់ឱ្យដឹងថា នៅពេលនោះ Port ក៏អាចបញ្ជាក់ថា លិខិតទាមទារស្នើសុំការទូទាត់ប្រាក់តាម Bitcoin ទោះបីជាចំនួនទឹកប្រាក់ដែលស្នើនោះមិនត្រូវបានគេបង្ហាញក៏ដោយ៕
ប្រភពព័ត៌មាន៖
https://www.ccn.com/hackers-demand-6-3-million-in-bitcoin-from-malaysian-media-giant/