នៅដើមសប្តាហ៍នេះ ក្រុមការងាររបស់ Dropbox ប្រកាសបង្ហាញនូវព័ត៌មានលម្អិតនៃកំហុសឆ្គងដ៏ធ្ងន់ធ្ងរចំនួន ៣ នៅលើប្រព័ន្ធប្រតិបត្តិការ Apple macOS operating system ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារពីចម្ងាយបានតាមរយៈការប្រតិបត្តិនូវកូដមេរោគទៅលើកុំព្យូទ័រ Mac ដែលជាគោលដៅរបស់ខ្លួនដោយគ្រាន់តែជម្រុញអោយអ្នកប្រើប្រាស់ទាំងនោះចុចចូលទៅក្នុង Web Page ដែលមានមេរោគប៉ុណ្ណោះ។
សម្រាប់កំហុសឆ្គងទាំងនេះត្រូវបានរកឃើញដោយ Syndis ដែលនេះគឺជាក្រុមសុវត្ថិភាពដែលជួលដោយក្រុមហ៊ុន Dropbox ដើម្បីធ្វើការតេស្តការវាយប្រហារនៅលើរចនាសម្ព័ន្ធរបស់ក្រុមហ៊ុននេះរួមមានកម្មវិធី Apple software ដែលប្រើប្រាស់ដោយ Dropbox ផងដែរ។ កំហុសឆ្គងទាំងនេះត្រូវរកឃើញ និងបង្ហាញទៅកាន់ក្រុមការងារសុវត្ថិភាពរបស់ក្រុមហ៊ុន Apple នៅក្នុងខែកុម្ភៈឆ្នាំនេះ ហើយមួយខែក្រោយមកក្រុមហ៊ុន Apple ក៏បញ្ចេញនូវ Patch សុវត្ថិភាពនៅក្នុងខែមីនាផងដែរ។
តាមការបញ្ជាក់របស់ Dropbox កំហុសឆ្គងទាំងនេះត្រូវរកឃើញដោយ Syndis ប៉ុន្តែវាក៏ឆ្លងទៅកាន់អ្នកប្រើប្រាស់ជាច្រើននាក់ទៀតដែលដំណើរការនូវ Version ចុងក្រោយនៃ Web Browser និង OS ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏បញ្ចេញនូវ Updates សុវត្ថិភាពនៅថ្ងៃទី ២៩ ខែមីនានេះដែលមានការជួសជុលទៅលើបញ្ហាចំនួន ៣ ។ អ្នកត្រូវប្រាកដថាអ្នកបានធ្វើការការពារប្រព័ន្ធ Systems របស់អ្នកជាមួយនឹងការ Updates សុវត្ថិភាពចុងក្រោយបំផុតនោះ៕

ប្រភព៖