ពេលនេះ អ្នកអាចទទួលបាននូវប្រាក់រង្វាន់ដល់ទៅ $40,000 សម្រាប់ការរកឃើញនូវចំណុចខ្សោយនៅលើវេបសាយ ឬកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Facebook ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការគ្រប់គ្រងទៅលើគណនីជាច្រើននោះ។ នៅក្នុងការចុះផ្សាយចុងក្រោយរបស់ទំព័រ Facebook អោយដឹងថា បណ្តាញសង្គមយក្សមួយនេះនឹងផ្តល់នូវប្រាក់រង្វាន់សម្រាប់អ្នកស្រាវជ្រាវសុវត្ថិភាពក្នុងការជួយក្រុមហ៊ុន Facebook ក្នុងការជួសជុលនៅលើបញ្ហានាៗដែលមាននៅលើ Facebook ។
ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពដែលរកឃើញនូវកំហុសឆ្គងនៅលើផលិតផលជាច្រើនដែលគ្រប់គ្រងដោយក្រុមហ៊ុន Facebook រួមមាន Instagram, WhatsApp nig Oculus ដែលអាចនាំអោយមានការគ្រប់គ្រងយ៉ាងពេញលេញទៅលើគណនីនោះ។
នៅក្នុងឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន Facebook ក៏រងគ្រោះដោយសារតែការរងគ្រោះនូវរឿងអាស្រូវជាមួយនឹង Cambridge Analytic ដែលរំលោភបំពានទៅលើទិន្នន័យចំនួន ៨៧ លាននាក់របស់អ្នកប្រើប្រាស់ Facebook នោះ។ បណ្តាញសង្គមនេះក៏រងគ្រោះនៃការបែកធ្លាយទិន្នន័យនៅក្នុងខែកញ្ញាចំនួន ១៤ លាននាក់ផងដែរ។ គួរបញ្ជាក់ផងដែរថា ទិន្នន័យអ្នកប្រើប្រាស់ Facebook ពេលនេះគឺមានដល់ទៅ 2.2 ពាន់លាននាក់ ហើយក្រុមហ៊ុនក៏អាចរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារផងដែរ៕
ប្រភព៖
https://thehackernews.com/2018/11/cybersecurity-bug-bounty.html