កំហុសឆ្គងនៃ AMP Plugin សម្រាប់ WordPress Patches គឺពិតជាធ្ងន់ធ្ងរណាស់ សូមធ្វើការ Update ឥឡូវនេះ

0

ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពទើបតែរកឃើញនូវព័ត៌មានលម្អិតនៃកំហុសឆ្គងដែលពេញនិយមនៅលើ plugins នៃកម្មវិធី WordPress ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការបញ្ចូលនូវកូដមេរោគនៅលើ AMP pages សម្រាប់គេហទំព័រដែលជាគោលដៅនោះ។ កំហុសឆ្គងនៅលើ WordPress plugin គឺស្ថិតនៅក្នុង “AMP for WP – Accelerated Mobile Pages” ដែលអនុញ្ញាតឱ្យវេបសាយជាច្រើនដំណើការដោយស្វ័យប្រវត្តិសម្រាប់ការបង្កើតនូវប្លុកសម្រាប់ទំព័រ Web Pages ជាច្រើន។

AMP ដែលតំណាងដោយពាក្យថា Accelerated Mobile Pages គឺជាបច្ចេកវិទ្យា open-source technology ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Google ក្នុងការអនុញ្ញាតឱ្យវេបសាយជាច្រើនអាចធ្វើការបង្កើតនូវ Server ដំណើរការបានលឿននៅក្នុង Web Pages សម្រាប់ការមើលនៅលើទូរស័ព្ទនោះ។ សម្រាប់ plugin ដែលឆ្លងមេរោគនេះគឺត្រូវបានដកចេញដោយ WordPress plugins library ដោយសារតែកូដមានបញ្ហារងគ្រោះ ប៉ុន្តែអ្នកអភិវឌ្ឍកម្មវិធី និងក្រុមការងាររបស់ WordPress មិនទមា្លយបង្ហាញនូវបញ្ហានេះនោះទេ។

អ្នកស្រាវជ្រាវសុវត្ថិភាព Luka Sikic មកពីក្រុមហ៊ុនសុវត្ថិភាព WebARX វិភាគថា ចំណុចរងគ្រោះនៃ plugin version នឹងត្រូវ Patch នៅក្នុងការ Update Version ចុងក្រោយនេះ។ ប្រសិនបើ WordPress របស់អ្នកប្រើប្រាស់នូវ Plugin ដែលរងគ្រោះនេះ សូមធ្វើការ Update ភ្លាមទៅ៕

ប្រភព៖

https://thehackernews.com/2018/11/amp-plugin-for-WordPress.html

LEAVE A REPLY

Please enter your comment!
Please enter your name here