នៅក្នុងការបង្ហាញនៅដើមឆ្នាំនេះ កំហុសឆ្គងដ៏មានគ្រោះថ្នាក់នៃ Meltdown និង Spectre គឺមានការឆ្លងទៅលើបន្ទះឈីបជាច្រើនរបស់ក្រុមហ៊ុនល្បីៗ។ វាមានកំហុសឆ្គងជាច្រើនដូចជា Spectre-NG, SpectreRSB, Spectre 1.1, Spectre1.2, TLBleed, Lazy FP, NetSpectre និង Foreshadow ផងដែរ។ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវដដែលនេះក៏រកឃើញនូវកំហុសឆ្គងចំនួន ៧ ទៀតនៅក្នុង Meltdown និង Spectre នៃក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបចំនួន ៣ គឺ Intel, AMD, ARM ។
សម្រាប់កំហុសឆ្គងទាំង ៧ នោះគឺ៖
- Meltdown-PK (Protection Key Bypass)
- Meltdown-BR (Bounds Check Bypass)
- Spectre-PHT-CA-OP (Cross-Address-space Out of Place
- Spectre-PHT-SA-IP (Same Address-space In Place)
- Spectre-PHT-SA-OP (Same Address-space Out of Place)
- Spectre-BTB-SA-IP (Same Address-space In Place)
- Spectre-BTB-SA-OP (Same Address-space Out of Place)
ក្រុមអ្នកស្រាវជ្រាវក៏បង្ហាញនូវការស្រាវជ្រាវរបស់ពួកគេទៅកាន់ក្រុមហ៊ុន Intel, ARM និង AMD ហើយក្រុមហ៊ុន Intel និងARM ក៏ទទួលស្គាល់ទៅលើបញ្ហានេះផងដែរ៕
ប្រភព៖
https://thehackernews.com/2018/11/meltdown-spectre-vulnerabilities.html