បុរសម្នាក់មានអាយុ២១ ឆ្នាំមានឈ្មោះ Nicholas Truglia ត្រូវគេចោទប្រកាន់ពីបទលួចចូលក្នុងទូរស័ព្ទរបស់នាយកប្រតិបត្តិនៃក្រុមហ៊ុន Silicon Valley ដើម្បីលួចយកលុយ។ Truglia លួចលុយមួយលានដុល្លារពី San Francisco ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនចំនួនពីរមានឈ្មោះ Robert Ross ដោយធ្វើការផ្លាស់ប្តូរស៊ីម នេះយោងតាមប្រភពកំណត់ត្រារបស់តុលាការ។
SIM-swapping ឬ SIM Hijacking គឺជាបច្ចេកទេសដែលឧក្រិដ្ឋជនប្រើប្រាស់ដើម្បីចុះឈ្មោះលើលេខដែលមានស្រាប់នៅលើស៊ីមកាតថ្មីដោយពួកគេអាចត្រួតពិនិត្យលើលេខវាយប្រហារដើម្បីអាចចៀសវាងការផ្ទៀងផ្ទាត់ ២FA និងកំណត់ពាក្យសម្ងាត់ឡើងវិញដើម្បីទទួលគណនីរបស់ជនរងគ្រោះ។
នៅក្នុងការវាយប្រហារនេះ Truglia បញ្ជូនលេខទូរស័ព្ទ Ross ទៅក្នុងទូរស័ព្ទរបស់គាត់ និងលួចយកប្រាក់ចំនួន ៥០០ ០០០ ដុល្លារពីគណនី Coinbase និងមួយទៀតទឹកប្រាក់ចំនួន៥០០ ០០០ ដុល្លារក្នុងគណនី Gemini ដោយប្រើពេលត្រឹមតែមួយវិនាទី។ អនុប្រធាន DA Erin West របស់តុលាការ Santa Clara មានប្រសាសន៍ថា នេះគឺជាវិធីថ្មីមួយក្នុងការធ្វើបទឧក្រិដ្ឋដដែលៗ។
លោក West មានប្រសាសន៍ថា អ្នកកំពុងអង្គុយនៅផ្ទះ ហើយរបស់អ្នកទូរស័ព្ទរបស់អ្នកគឺនៅពីមុខអ្នក ក្រោយមកអ្នកនឹងដឹងខ្លួនភ្លាមៗថា ទូរស័ព្ទរបស់អ្នកគ្មានសេវាទេ ដោយសារតែបុរសអាក្រក់គ្រប់គ្រងលេខទូរស័ព្ទរបស់អ្នក។ ជាមួយនឹងការចាប់ខ្លួននៅថ្ងៃទី១៤ ខែវិច្ឆិកាអាជ្ញាធរអាចអូសប្រាក់ចំនួន៣០០ ០០០ ដុល្លារពីមូលនិធិដែលគេលួច ហើយប្រាក់ដែលនៅសេសសល់នៅតែគេមិនព្រមផ្តល់ឱ្យ។
ក្រុមមន្ត្រីនិយាយថា Trugila ត្រូវគេឃុំខ្លួន និងរង់ចាំការធ្វើបត្យាប័នទៅកាន់ Santa Clara ជាកន្លែងដែលគាត់ប្រឈមមុខនឹងការចោទប្រកាន់ចំនួន ២១ ករណី ដែលមានពាក់ព័ន្ធនឹងជនរងគ្រោះសរុបចំនួន ៦ នាក់៕
ការវាយប្រហារដោយផ្លាស់ប្តូរស៊ីមកាត(SIM Swapping ) កំពុងកើនឡើង ហើយការវាយប្រហារចាប់ផ្តើមនៅខែវិច្ឆិកាដោយក្រុម Hacker ដែលមានគម្រោងលួចលុយ ៨០ ០០០ ដុល្លារក៏ត្រូវប៉ូលិសទួគីរចាប់ខ្លួន៕
ប្រភពព័ត៌មាន៖
https://gbhackers.com/21-year-old-sim-swapping-hacks/