Facebook បង្កើនប្រាក់រង្វន់សម្រាប់អ្នករកឃើញផលប៉ះពាល់នឹងចន្លោះប្រហោង

0

Facebook បានបង្កើនប្រាក់រង្វន់សម្រាប់ក្រុមអ្នកស្រាវជ្រាវសន្តិសុខ (Security) ដើម្បីលើកទឹកចិត្តពួកគេឲ្យខិតខំស្វែងរកផលប៉ះពាល់នឹងងាយរងគ្រោះ។ ក្រុមអ្នកស្រាវជ្រាវ ដែលរកឃើញ​ចន្លោះប្រហោង របស់គណនីណាមួយដែលអាចឲ្យគេចូលទៅគ្រប់គ្រងបានដោយគ្មានការយលព្រមពីអ្នកប្រើប្រាស់នឹងទទួលបានប្រាក់រង្វន់ $ 40,000។

ការបង្កើនប្រាក់រង្វន់ សម្រាប់អ្នករកឃើញផលប៉ះពាល់​ មិនមែនសម្រាប់តែ Facebook App មួយមុខនោះទេ ក៏សម្រាប់ App ផ្សេងទៀតដែលដូចជា Instagram, WhatsApp និង Oculus។

កាលពីខែកញ្ញាឆ្នាំមុន Facebook បានបង្ហាញថាមានគណនីរបស់អ្នកប្រើប្រាស់ចំនួន ៥០ លាននាក់ត្រូវបានពួក Hacker លួចយកទៅគ្របគ្រង់។

គណនីដែលត្រូវបានគេលួចយក ទៅគ្របគ្រង់ទាំងស្រុង មានដូចជាការមើល សន្ទនាផ្ទាល់ខ្លួននិងក្នុងក្រុម(Chat/Group Chat) រូបភាព វីដេអូ លេខទំនាក់ទំនង និងចំណុចច្រើនផ្សេងទៀត៕

ប្រភព​​៖

https://gbhackers.com/facebook-high-impact-vulnerabilities/

 

LEAVE A REPLY

Please enter your comment!
Please enter your name here