ក្រុមហ៊ុន Amazon បង្ហាញថាខ្លួនរងនូវការរំលោភបំពានទិន្នន័យមុនថ្ងៃ Black Friday និងការលេចធ្លាយ ឈ្មោះអតិថិជន អ៊ីម៉ែល និងអាសយដ្ឋាន

0

ក្រុមហ៊ុន Amazon ផ្ញើរសារ​ ទៅកាន់អតិថិជនរបស់ខ្លួន ដែលទទួលអ៊ីម៉ែលដែលអះអាងថាផ្ញើរមកពីក្រុមហ៊ុនរបស់ខ្លួនព្រមទាំងការព្រមានថា ឈ្មោះ អ៊ីម៉ែលនិងអាសយដ្ឋាន របស់ពួកគេត្រូវលេចធ្លាយ។ អ្នកប្រើប្រាស់ជាច្រើនដែលទទួលអ៊ីម៉ែលព្រមាន មានអារម្មណ៍ថាមិនមែនជាសារពិតប្រាកដមកពីក្រុមហ៊ុន Amazon នោះទេ។

ក្រុមហ៊ុន Amazon ទទួលស្គាល់ថា អ៊ីម៉ែលគឺជារបស់ក្រុមហ៊ុនពិតប្រាកដមែន និងនិយាយថា “យើងដោះស្រាយបញ្ហានេះរួចរាល់ហើយសម្រាប់អតិថិជនដែលរងផលប៉ះពាល់”។ ក្រុមហ៊ុន Amazon អះអាងថាវាជាឧប្បត្តិហេតុនៃការរំលោភបំពានទិន្នន័យដោយសារតែកំហុសបច្ចេកទេស នឹងអ្នកប្រើប្រាស់មិនចាំបាច់ផ្លាស់ប្តូរពាក្យសម្ងាត់ឬអ្វីផ្សេងទៀតឡើយ។

ក្រុមហ៊ុន Amazon មិនបង្ហាញពី ព័ត៌មានលម្អិតណាមួយចំពោះការរំលោភបំពានទិន្នន័យនោះទេហើយក៏មានបង្ហាញពីចំនួនអតិថិជនដែលរងផលប៉ះផងដែរ៕

ប្រភព៖

https://gbhackers.com/amazon-sufferd-data-breach/

 

LEAVE A REPLY

Please enter your comment!
Please enter your name here