ក្រុមហ៊ុន Cisco បង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខតាមអ៊ីនធឺរណែតជាមួយសិង្ហបុរី

0

ក្រុមហ៊ុន Cisco បានចាប់ដៃគូជាមួយភ្នាក់ងារសន្តិសុខអ៊ិនធឺរណែតរបស់ប្រទេសសឹង្ហបូរី (CSA) ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខអ៊ីនធឺរណែត។ ភាពជាដៃគូនេះពាក់ព័ន្ធនឹងការចែករំលែកព័ត៌មាននិងការអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរ។ ទំនាក់ទំនងនេះគេរំពឹងថាយ៉ាងហោចណាស់មានរយះពេល ២ឆ្នាំ។

លើសពីនេះកិច្ចសហការកន្លងមកដែលរួមបញ្ចូលទាំងគំនិតផ្តួចផ្តើមនៃការបណ្តុះបណ្តាលសមត្ថភាព ប្រព័ន្ធអ៊ីនធឺរណែត របស់ប្រទេសសិង្ហបុរី អាស៊ាន ក៏ត្រូវបានលើកម្ពស់ផងដែរ។ លោក Tay Bee Kheng នាយកគ្រប់គ្រងប្រចាំប្រទេសសិង្ហបុរី នៃក្រុមហ៊ុន Cisco បានថ្លែងថា “ប្រទេសសិង្ហបុរីបានទទួលប្រយោជន៍យ៉ាងច្រើនពីការបង្កើនកិច្ចសហប្រតិបត្តិការ ។ ការរីកចម្រើនឥតឈប់ឈរខាងបច្ចេកវិទ្យានឹងបង្កើតឱកាសកាន់តែធំធេងសម្រាប់ប្រទេសសិង្ហបុរី នៅឆ្នាំខាងមុខនេះ។”

ទោះយ៉ាងណាក៏ដោយដើម្បីទាញយកសក្តានុពលពេញលេញនៃសេដ្ឋកិច្ចឌីជីថលរបស់ខ្លួនប្រទេសសិង្ហបុរីចាំបាច់ត្រូវដោះស្រាយការគំរាមកំហែងខាងប្រព័ន្ធអ៊ិនធឺរណែតផងដែរ។ ដោយត្រូវការការរួមបញ្ចូលគ្នារវាងដំណើរការរបស់មនុស្សនិងបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហា។ Cisco “ប្តេជ្ញាចិត្តចូលរួមនឹងរីករាយក្នុងការធ្វើជាដៃគូជាមួយ CSA ក្នុងការជួយសឹង្ហបុរីឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ Smart Nation” ។

CSA របស់ប្រទេសសឹង្ហបុរីផ្តល់ការត្រួតពិនិត្យលើមុខងារសន្តិសុខអ៊ិនធើណែតរបស់ទីក្រុងដើម្បីការពារសេវាកម្មសំខាន់ៗរបស់សិង្ហបុរី។ លើសពីនេះទៅទៀតក៏បានចូលរួមជាមួយឧស្សាហកម្មផ្សេងៗនិងអ្នកពាក់ព័ន្ធដើម្បីបង្កើនការយល់ដឹងផ្នែកសន្តិសុខតាមអ៊ីនធឺរណែតក៏ដូចជាដើម្បីធានានូវការអភិវឌ្ឍន៍រួមនៃសមត្ថិភាព សន្តិសុខអ៊ីនធឺរណែត ។​

លើសពីនេះទៀតទីភ្នាក់ងារនេះថ្មីៗនេះបានប្រកាសអំពីផែនការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកសន្តិសុខតាមអ៊ីនធឺរណែតជាមួយការវិនិយោគដំបូងចំនួន 30 លានដុល្លារក្នុងរយៈពេល 5 ឆ្នាំដែលហៅថា​ ASEAN-Singapore Cybersecurity Centre of Excellence​ (ASCCE) និងត្រូវបានគេរំពឹងថានឹងដំណើរការនៅឆ្នាំ 2019 ។

ពិធីចុះហត្ថលេខា លើកិច្ចសហការនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ Cisco នៅទីក្រុង San Jose រដ្ឋកាលីហ្វ័រនីញ៉ាជាមួយនឹងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោក Gabriel Lim លេខាអចិន្រ្តៃយ៍ក្រសួងទំនាក់ទំនងនិងព័ត៌មានក្នុងនាម CSA និងលោក Liz Centoni អនុប្រធានជាន់ខ្ពស់និងជាអ្នកចាត់ការទូទៅ Cisco’s Internet របស់ក្រុមហ៊ុន Things Business Group ។

លោក David Koh នាយកប្រតិបត្តិ CSA បាននិយាយថា “Cisco គឺជាឈ្មោះដែលជឿទុកចិត្តនៅក្នុងឧស្សាហកម្មសុវត្ថិភាពអ៊ីនធឺណិត” ។ យើងសង្ឃឹមថានឹងបន្តការងារដ៏ល្អរបស់យើងរួមគ្នា ដើម្បីកសាងប្រព័ន្ធការពារអ៊ិនធើណែតរបស់យើង ដើម្បីដោះស្រាយនូវបញ្ហាសុវត្ថិភាពអ៊ីនធឺណិត៕

ប្រភព៖

https://sg.channelasia.tech/article/650206/cisco-enhances-cyber-security-cooperation-singapore/?utm_campaign=channel-asia-newsletter-2018-11-30&utm_source=channel-asia-newsletter&utm_medium=newsletter&eid=0

 

LEAVE A REPLY

Please enter your comment!
Please enter your name here