ជនជាតិអ៊ីរ៉ង់ពីរនាក់ប្រើ SamSam Ransomware ដាក់ពង្រាយតាមមន្ទីរពេទ្យ និងទីសាធារណៈ នាំឱ្យខូចខាតទឹកប្រាក់ចំនួន 30 លានដុល្លារ

0

បុរសជនជាតិអ៊ីរ៉ង់ពីរនាក់ចោទប្រកាន់ពីបទដាក់ពង្រាយ SamSam Ransomware ដែលនាំឲ្យ មានផលប៉ះពាល់លើវិស័យសាធារណៈមន្ទីរពេទ្យក្រុង ហើយបណ្តាលឱ្យមានការខាតបង់ទឹកប្រាក់ ចំនួន 30 លានដុល្លារ និងទិន្នន័យសំខាន់ៗត្រូវបាត់បង់។ Faramarz Shahi Savandi អាយុ 34 ឆ្នាំ និងលោក Mohammad Mehdi Shah Mansouri អាយុ 27 ឆ្នាំ រស់នៅអ៊ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងការ ដាក់ពង្រាយមេរោគ SamSam អស់រយៈពេលជិត 34 ខែ។

SamSam Ransomware គឺជាក្រុមគ្រួសារ Ransomware ដែលត្រូវគេ encrypted data ពីកុំព្យូទ័រ របស់ជនរងគ្រោះនៅពេលឆ្លងមេរោគ និង lock down computer ហើយទាមទារការបង់ប្រាក់លោះ ដើម្បីអាចទទួលដំណើរការមកវិញ។ Savandi និង Mansouri ចូលរួមក្នុងការជ្រៀតចូល កុំព្យូទ័រជនរងគ្រោះដោយប្រើភាពងាយរងគ្រោះប្រព័ន្ធ និងដាក់ពង្រាយ ransomware និងការអ៊ិនគ្រីប ឯកសារប្រព័ន្ធពេញលេញ។

យោងតាមការចោទប្រកាន់រួមបញ្ចូលទាំងទីក្រុងអាត្លង់តា និងហ្សកហ្ស៊ី មានជនរងគ្រោះជាង 200 នាក់ ដែលទទួលរងផលប៉ះពាល់ដោយសារការវាយប្រហារនេះ មានដូចជា មន្ទីរពេទ្យក្រុង និងស្ថាប័នសាធារណៈ។ ទីក្រុង Newark រដ្ឋ New Jersey កំពង់ផែសានឌីអាហ្គោល កាលីហ្វញ៉ា មន្ទីរដឹកជញ្ជូនរដ្ឋ Colorado សាកលវិទ្យាល័យ Calgary នៅ Calgary, Alberta កាណាដា និងអង្គភាពពាក់ព័ន្ធវិស័យសុខាភិបាលចំនួន 6 ទៀតជាដើម។នៅពេលដែលពួកគេចរចាជាមួយជនរងគ្រោះពួកគេនឹងទាមទារទឹកប្រាក់លោះដែលតម្រូវឲ្យ ចំណាយតាម Bitcoin ដើម្បី decypt លេខកូដឌីជីថលសម្រាប់ទិន្នន័យដែលអ៊ិនគ្រីប ហើយពួកគេ ប្តូរពី bitcoin ទៅជាប្រាក់អ៊ីរ៉ង់ (rial) ដោយប្រើសេវា Bitcoin ដែលមានមូលដ្ឋាននៅអ៊ីរ៉ង់។ ដូចគ្នា នេះដែរពួកគេប្រមូលប្រាក់ជាង 6 លានដុល្លារ គិតមកដល់បច្ចុប្បន្ន ហើយការវាយប្រហារនេះ មានចំនួន 30 លានដុល្លារជាទឹកប្រាក់ដែលពីជនរងគ្រោះ។

យោងតាមការចោទប្រកាន់ hackers ជ្រៀតចូលប្រព័ន្ធកុំព្យូទ័រនៅក្នុងរដ្ឋចំនួន 10 និងប្រទេសកាណាដា ហើយបន្ទាប់មក ទាមទារឱ្យបង់ប្រាក់។ សកម្មភាពបទល្មើសព្រហ្មទណ្ឌប៉ះពាល់ដល់ទីភ្នាក់ងាររដ្ឋាភិបាលរាជធានី មន្ទីរពេទ្យ និងជនរងគ្រោះគ្មានកំហុសរាប់មិនអស់។ យោងតាមនាយកដ្ឋានយុត្តិធម៌លោក Savandi និងលោក Mansouri ត្រូវ គេចោទប្រកាន់ពីបទ រួមគំនិតក្បត់ដើម្បីធ្វើការលួចបន្លំទិន្នន័យ និងសកម្មភាពទាក់ទងនឹងកុំព្យួទ័រ រាប់បញ្ចូលទាំងការបំផ្លិច បំផ្លាញដល់កុំព្យូទ័រដោយចេតនា។

ដូចគ្នានេះផងដែរអ្នកវាយប្រហារទាំងពីរនាក់នេះ ប្រើ Tor ដើម្បីលាក់អត្តសញ្ញាណរបស់ពួកគេ ក្នុងកំឡុងពេលការវាយប្រហារនៅខាងក្រៅម៉ោងធ្វើការជាទៀងទាត់នៅពេលដែលជនរងគ្រោះរក ឃើញថាវាកាន់តែពិបាកក្នុងការកាត់បន្ថយការវាយប្រហារ និងដោយការអ៊ិនគ្រីបបម្រុងកុំព្យូទ័រ របស់ជនរងគ្រោះ បើតាមសម្តីរបស់ក្រុមមន្រ្តីនិយាយ។ ជនរងគ្រោះត្រូវលើកទឹកចិត្តឱ្យទាក់ទងការិយាល័យស៊ើបអង្កេត FBI នៅតាមមូលដ្ឋានរបស់ខ្លួន ហើយដាក់ពាក្យបណ្តឹងតាមអ៊ីនធឺរណែតជាមួយមជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មលើអ៊ីនធើណែត (IC3) ៕

ប្រភព៖

https://gbhackers.com/mens-charges-for-samsam-ransomware/

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here