ប្រព័ន្ធរថយន្តខ្សែកាបក្រុងម៉ូស្គូត្រូវហេគក្នុងរយៈពេលពីរម៉ោងបន្ទាប់ពីបើកឲ្យដំណើរ

0

ប្រព័ន្ធខ្សែកាបដំបូងរបស់ទីក្រុងម៉ូស្គូត្រូវបង្ខំឱ្យបិទទ្វារក្នុងរយៈពេលពីរម៉ោងបន្ទាប់ពីការឲ្យប្រើប្រាស់។ ឧក្រិដ្ឋជនចូលទៅក្នុងប្រព័ន្ធឡានខ្សែកាប និងចម្លងមេរោគរាលដាលពេញប្រព័ន្ធ។  ការវាយប្រហារតាមអ៊ីនធើណិតបង្ខំអ្នកដំណើរទាំងអស់ឱ្យចាកចេញពីរថយន្តខ្សែកាបហើយ ប៉ូលិសរាយការណ៍ថា រថយន្ដខ្សែនេះនឹងលែងដំណើរការទៀត។

មនុស្សមិនស្គាល់ម្នាក់ផ្ញើសារមួយទៅប្រធានក្រុមហ៊ុនប្រតិបត្តិការយានយន្តខ្សែរថភ្លើងម៉ូស្គូ និង ស្នើឱ្យបង់ប្រាក់លោះជា Bitcoin សម្រាប់ការឌីគ្រីបឯកសារដែលត្រូវការសម្រាប់ប្រតិបត្តិការនេះវិញ។  យោងតាមលិខិតដែលផ្ញើរនោះការបង់ប្រាក់លោះនឹងមានការផ្លាស់ប្តូរអាស្រ័យទៅលើល្បឿននៃការឆ្លើយតបសារពីក្រុមហ៊ុនប្រតិបត្តិការរថយន្តចំពោះលិខិតរបស់អ្នកវាយប្រហារ។  Ransomware គឺជាផ្នែកមួយនៃការគំរាមកំហែងដែលរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោកហើយវាត្រូវគេចាត់ទុកថាជាមេដឹកនាំនៃការវាយប្រហារតាមអ៊ីនធើណិតសកលក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដែលបណ្តាលឱ្យមានបញ្ហា និងការបាត់បង់មួយចំនួននៅក្នុងអង្គការ និងបុគ្គលជាច្រើន។

វីដេអូមួយនៅលើគេហទំព័ររបស់រដ្ឋាភិបាល Rossiiskaya Gazeta បង្ហាញថា មន្រ្តីប៉ូលិសម្នាក់ កំពុងប្រាប់មនុស្សដែលកំពុងរង់ចាំមើលថា រថយន្ដខ្សែនេះនឹងមិនបើកឡើងវិញដោយសារមូលហេតុ បច្ចេកទេស។ បណ្តាញរថយន្តខ្សែកាបមិនទាន់បន្តប្រតិបត្ដិការនៅឡើយទេ ប្រតិបត្តិករមិន ផ្តល់ពត៌មានថាតើពេលណាទើបបញ្ហានឹងត្រូវដោះស្រាយនោះទេ៕

ប្រភព៖

https://gbhackers.com/moscows-cable-car-system-hacked/

 

LEAVE A REPLY

Please enter your comment!
Please enter your name here