FBI និង DHS ចេញការព្រមានពីការវាយប្រហារជាច្រើនគោលដៅតាម​ SamSam Ransomware

0

FBI និង DHS បានចេញសេចក្តីជូនដំណឹងរួមគ្នាមួយស្តីពីការវាយប្រហារតាម SamSam Ransomware ដែលសំដៅទៅលើវិស័យសាធារណៈជាច្រើន។ SamSam ransomware មានភាពសកម្មយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០១៨ ដោយបានបំបែកបណ្តាញ Network ផ្សេងៗចំនួយ ៦៧ ប្រភេទនៅទូទាំងពិភពលោកជាពិសេសនៅសហរដ្ឋអាមេរិក។

ក្រុម SamSam បានប្រើប្រាស់យុទ្ធសាស្ត្រ “living off the land” ដែលមានលក្ខណៈពិសេសក្នុងការគ្រប់គ្រងនិងប្រតិបត្តិការលើឧបករណ៍ Network របស់ជនរងគ្រោះ។ យោងតាមការវិភាគរបស់ Symantec ក្នុងចំណោមការវាយប្រហារចំនួន ៦៧ គោលដៅមាន​ ៥៦ គោលដៅលើកដំបូងមានទីតាំងនៅសហរដ្ឋអាមេរិក។ ការវាយប្រហារមួយចំនួនតូចផ្សេងទៀត មាននៅក្នុងប្រទេស ព័រទុយហ្គាល់ បារាំង អូស្ត្រាលី អៀរឡង់ និងអ៊ីស្រាអែល។

មានការផ្តល់មតិយោបល់ថា ជនជាតិអ៊ីរ៉ង់ពីរនាក់គឺលោក Men Faramarz Shahi Savandi អាយុ 34ឆ្នាំ និងលោក Mohammad Mehdi Shah Mansouri អាយុ 27ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទដាក់ពង្រាយ SamSam Ransomware​ នៅលើវិស័យសាធារណៈ មន្ទីរពេទ្យដែលបណ្តាលឱ្យមានការខូចខាតទឹកប្រាក់ 30 លានដុល្លារនិងការបាត់បង់ព័ត៌មានយ៉ាងច្រើន។

នៅពេលដែល SamSam ransomware ធ្វើការ encrypted រាល់ឯកសារទាំងអស់នៅលើកុំព្យូទ័ររបស់ជនរងគ្រោះ។ ពួកគេតម្រូវអោយជនរងគ្រោះធ្វើការទូទាត់ប្រាក់មកអោយពួកគេតាមរយៈ Bitcoin នៅពេលដែលពួកគេទទួលបានប្រាក់ហើយទើបពួកគេប្រាប់ជនរងគ្រោះពីការ Decrypt ឯកសារបានវិញ។ DHS និង FBI បានណែនាំអ្នកប្រើប្រាស់ និង អ្នកគ្រប់គ្រងប្រព័ន្ធផ្សេងអោយពង្រឹងផ្នែកសន្តិសុខ Network របស់ពួកគេបន្ថែមទៀត៕

ប្រភព​៖

FBI and DHS issued Alert On Increase in SamSam Ransomware Attacks Targeted Multiple Industries

LEAVE A REPLY

Please enter your comment!
Please enter your name here