ការស្រាវជ្រាវថ្មីបានបង្ហាញថា Universal Plug and Play (UPnP) ចំនួន 277,000 ឧបករណ៍បានតភ្ជាប់ជាមួយ ប្រព័ន្ធ malicious proxy UPnProxy ដែលត្រូវបានគេស្គាល់ថាជាឧបករណ៍ hack NSA ។ UPnP គឺជា Feature ពិសេសមួយដែលដែលអនុញ្ញាតឲ្យ Device របស់អ្នកភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកតាមរយះ Network និងមាន Service មួយចំនួនទៀត។ ជារឿយៗវាត្រូវបានប្រើសម្រាប់ Streaming media តាម Device នៅលើ Network។
បច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ Device ៣.៥ លានគ្រឿងដែលបានភ្ជាប់ជាមួយ UPnP។ អ្នកវាយប្រហារ System UPnP បានបង្កើត malicious proxy system មួយមានឈ្មោះថា UPnProxy ដែលជួលដល់អ្នកវាយប្រហារចូលទៅបន្លំ ឬ លួច និង DDoS។ វាមានផលប៉ះពាល់យ៉ាងខ្លាំងដល់ Router នៅក្នុងផ្ទះដែលនាំអោយឆ្លងមេរោគ Malware, Ransomware និងការឆ្លងមេរោគផ្សេងៗទៀត។
UPnProxy រកឃើញដំបូងដោយក្រុមអ្នកស្រាវជ្រាវនៅអាកាម៉ា (Akamai) ពួកគេជឿជាក់ថានេះគឺជាការប្រមូលផលប្រយោជ៍របស់ NSA Eternal family។ ការវាយប្រហារដោយរបស់ NSA Eternal family ត្រូវបានសង្កេតឃើញថាទទួលបានជោគជ័យរាប់លានដង។ ការរកផលប្រយោជន៍ដ៏មានឥទ្ធិពលពីររបស់ NSA គឺ EternalBlue (CVE-2017-0144) និង EternalRed (CVE-2017-7494)។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា “មានអ្នកប្រើប្រាស់ដែលងាយរងគ្រោះរាប់លាន (៣,៥ លាន) នៅលើអ៊ិនធឺរណែត ហើយមានមនុស្សជាច្រើន (277.000 នាក់) កំពុងដំណើរការកម្មវិធី UPnP៕


ប្រភព៖