ក្រុមហ៊ុន HCL Technologies ឈានដល់កិច្ចព្រមព្រៀងច្បាស់លាស់ជាមួយ IBM ដោយ IBMទទួលផលិតកម្មវិធីក្នុងតម្លៃ 1,8 ពាន់លានដុល្លារ។ ទីស្នាក់ការកណ្តាលរបស់ HCL Technologies នៅប្រទេសឥណ្ឌា និងក្រុមហ៊ុន IBM ចាប់ដៃគូសហការគ្នាអស់រយះពេល ៥ ឆ្នាំក្នុងការផលិតកម្មវិធីចំនួន ៧។
លក្ខខណ្ឌនៃកិច្ចព្រមព្រៀង HCL នឹងទទួល Appscan សម្រាប់កាពារសុវត្ថិភាពរបស់ application development។ BigFix សម្រាប់ការគ្រប់គ្រងឧបករណ៍សុវត្ថិភាព Unica (on-premise) សម្រាប់ដំណើរការទីផ្សារដោយស្វ័យប្រវត្តិនិង Commerce (on-premise) សម្រាប់ omni-channel eCommerce។
កិច្ចព្រមព្រៀងនេះត្រូវគេរំពឹងថានឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ 2019 ហើយត្រូវស្ថិតក្រោមការត្រួពិនិត្យបទប្បញ្ញត្តិ។ លោក C Vijayakumar ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន HCL Technologies មានប្រសាសន៍ថា “យើងនៅតែបន្តមើលឃើញនូវឱកាសដ៏អស្ចារ្យនៅលើទីផ្សារដើម្បីលើកកម្ពស់សេវាកម្ម Mode-3 របស់យើង”។ លោក Vijayakumar បន្ថែមថា “ខ្ញុំមានទំនុកចិត្តថាផលិតផលទាំងនេះនឹងទទួលការគាំទ្រ ដោយការប្តេជ្ញាចិត្តរបស់យើងក្នុងការវិនិយោគលើការច្នៃប្រឌិតផលិតផលរួមជាមួយការផ្តោតទៅលើការចង់របស់អតិថិជននិងការអភិវឌ្ឍផលិតផលដែលមានសមត្តិភាពលឿន។
លើសពីនេះទៀតយើងឃើញសក្តានុពលយ៉ាងខ្លាំងសម្រាប់ការបង្កើតការផ្តល់សេវាកម្ម ‘as-a-service’ ដោយការច្របាច់បញ្ចូលផលិតផលទាំងនេះជាមួយនឹងសេវា Mode-1 និង Mode-2 របស់យើង។ ទន្ទឹមនឹងនេះដែរលោក John Kelly អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន IBM មានប្រសាសន៍ថាក្រុមហ៊ុន Big Blue ផ្តល់អាទិភាពដល់ការវិនិយោគរបស់ខ្លួនដើម្បីអភិវឌ្ឍសមត្ថភាពរួមបញ្ចូលក្នុងវិស័យមួយចំនួនដូចជា AI, IoT, សន្តិសុខអ៊ីនធឺណិតនិងការផ្គត់ផ្គង់រយៈពេលបួនឆ្នាំ។
ក្រុមហ៊ុនអះអាងថាជាអ្នកនាំមុខគេក្នុងទីផ្សារមួយចំនួន។ ក្នុងពេលជាមួយគ្នានេះដែរយើងជឿជាក់ថាផលិតផលទាំងនេះគឺជាសមិទ្ធផលយុទ្ធសាស្រ្តដ៏រឹងមាំសម្រាប់ HCL ហើយ HCL មានទីតាំងល្អដើម្បីជំរុញការច្នៃប្រឌិតនិងការកើនកំណើនអតិថិជនរបស់ពួកគេ។ HCL ថ្មីៗនេះបង្ហាញពីផែនការសម្រាប់ការរីកចម្រើនដ៏ធំមួយនៅក្នុងប្រទេសអូស្ត្រាលី ទីក្រុងមែលប៊នក្នុងឆ្នាំ 2019 ជាមួយការរិយាល័យដែលមានបុគ្គលិក 150 នាក់។ HCL ក៏បើកមជ្ឈមណ្ឌលសេវាកម្មដែលមានបុគ្គលិក 50 នាក់នៅអាដឺឡេស (Adelaide) បច្ចុប្បន្នក្រុមហ៊ុននេះមានបុគ្គលិកចំនួន 1.600 នាក់នៅក្នុងប្រទេសអូស្ត្រាលី៕
ប្រភព៖
https://sg.channelasia.tech/article/650561/ibm-offloads-software-products-hcl-technologies-1-8b-deal/?utm_campaign=news-flash-2018-12-07&utm_source=news-flash&utm_medium=newsletter&eid=0