អាជ្ញាធចិនចាប់ខ្លួនអ្នកបង្កើតកម្មវិធី UNNAMED1989 / WeChat Ransomware កាលពីពេលថ្មីៗនេះដែលបង្កព្យុះភ្លៀងក្នុងប្រទេសចិនដែលធ្វើអោយអ្នកប្រើប្រាស់ជាង 100,000 នាក់រងគ្រោះឆ្លងមេរោគក្នុងរយះពេលប៉ុន្មានថ្ងៃនេះ។
UNNAMED1989 Ransomware ត្រូវចេញផ្សាយនៅថ្ងៃទី 1 ខែធ្នូហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានជនរងគ្រោះ 100,000 នាក់។ ransomware នេះ encrypt ឯកសារជនរងគ្រោះដោយប្រើ XOR បន្ទាប់មកបង្ហាញលេខកូដ QR ដែលពួកគេទាមទារការបង់ប្រាក់ចំនួន 110 Yuan ប្រហែល 16 ដុល្លាត្រូវបង់តាមរយៈ WeChat ។
យោងតាមរបាយការណ៍មួយរបស់ប្រព័ន្ធផ្សព្វផ្សាយចិនដោយមានជំនួយពីក្រុមសន្តិសុខ 360 ក្រុមរបស់ក្រុមហ៊ុន Tencent និង Qihoo អាជ្ញាធរតាមដាននិងចាប់ខ្លួនបុរសអាយុ 22 ឆ្នាំម្នាក់ឈ្មោះ (Luo Moumou) នៅថ្ងៃទី 5 ខែធ្នូ។ បន្ទាប់ពីការចាប់ខ្លួន គេសារភាពថាបង្កើតការលួចបន្លំនេះ។ របាយការណ៍នេះបញ្ជាក់ថាលោក (Luo Moumou) បង្កើត module ដែលអនុញ្ញាតឲ្យចូលទៅលួចគណនី Alipay របស់អ្នកប្រើ។ Module នោះមាន code ransomware និងកម្មវិធីផ្សេងមួយទៀតប្រើ module នេះ ដែលជួយឲ្យមានការរីករាលដាល ransomware។ នៅខែមិថុនាឆ្នាំ 2018 លោក Luo Moumou បង្កើតមេរោគដោយខ្លួនឯងសម្រាប់ក្លែងបន្លំលួចពាក្យសំងាត់របស់អ្នកប្រើ Alipay បន្ទាប់មកលួចលុយតាមរយៈមធ្យោបាយផ្ទេរប្រាក់ នេះបើតាមរបាយការណ៍របស់ Weibo.cn។ module ដែលបង្កើតឡើងដែលមានកូដមេរោគ Trojan ត្រូវបញ្ចេញនៅលើអ៊ីនធឺណិត។
ក្នុងនោះ ransomware នេះក៏លួចពាក្យសម្ងាត់គេហទំព័រចិនដ៏ពេញនិយមផ្សេងៗផងដែរ។ អាជ្ញាធរផ្តល់អនុសាសន៍ឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរពាក្យសម្ងាត់សម្រាប់ Alipay, Baidu Yun, Netease 163, Tencent QQ, Taobao, Tmall និង Jingdong ។ លោក Luo Moumou ត្រូវឃុំខ្លួនពីបទឧក្រិដ្ឋកម្ម។ ដោយប៉ូលីសកំពុងស៊ើបអង្កេតបន្ថែមទៀតក្នុងសំណុំរឿងនេះ ៕
ប្រភព៖
https://www.bleepingcomputer.com/news/security/chinese-police-arrest-dev-behind-unnamed1989-wechat-ransomware/