Google+ ត្រូវបិទបន្ទាប់ពីមានកំហុសលើកទីពីរកើតឡើង

0

Google រកឃើញកំហុសមួយផ្សេងទៀតនៅក្នុងបណ្តាញសង្គម Google+ របស់ខ្លួនដែលវាប៉ះពាល់ដល់អ្នកប្រើប្រាស់ចំនួនជាង ៥២,៥ លាននាក់។ វានិយាយថា កំហុសដែលអនុញ្ញាតឱ្យ “ឈ្មោះ អាស័យដ្ឋាន អ៊ីមែល មុខងារ និងអាយុ” ត្រូវបង្ហាញដល់អ្នកអភិវឌ្ឍន៍ភាគីទីបីទោះបីជាគណនីត្រូវកំណត់ទៅជាឯកជនក៏ដោយ។

កំហុសដែលរកឃើញ “ថ្មីៗនេះ” ត្រូវគេបង្កើតលើបណ្តាញនៅក្នុងខែវិច្ឆិកា។ នៅក្នុងខែតុលា Google សម្រេចបិទ Google+ ជាសាធារណៈបន្ទាប់ពីរកឃើញថាទិន្នន័យរបស់អ្នកប្រើប្រាស់ជាង ៥00.000 នាក់ត្រូវបែកធ្លាយ។ លទ្ធផលនៃការរកឃើញថ្មីបំផុតនេះនិយាយថា ការបិទទ្វារត្រូវធ្វើឡើង។

លោក David Thacker ប្រធានផ្នែកគ្រប់គ្រងផលិតផលសម្រាប់ G Suite ដែលជាកម្មវិធីកំពូលសម្រាប់ផ្តល់ជូនដល់អាជីវកម្មសរសេរថា “ជាមួយនឹងការរកឃើញនូវកំហុសថ្មីនេះ យើងសម្រេចចិត្តពន្លឿនការបិទ API Google+ (application programming interfaces) ទាំងអស់ ។ វានឹងកើតឡើងក្នុងរយៈពេល ៩០ ថ្ងៃខាងមុខ” ។ នៃកម្មវិធីផ្តល់ជូនដល់អាជីវកម្ម។

លើសពីនេះទៅទៀត យើងក៏សំរេចបង្កើនល្បឿនការកំណត់របស់អ្នកប្រើ Google+ ចាប់ពីខែសីហាឆ្នាំ ២០១៩ ដល់ខែមេសាឆ្នាំ ២០១៩ ។ “យើងចង់ធានានូវការការពារដល់អ្នកប្រើប្រាស់របស់យើងនៅពេលយើងដឹងថាមានការជាប់ទាក់ទងនឹងអ្នកអភិវឌ្ឍន៍” ។ លោក Thacker បន្ថែមថា បញ្ហានេះត្រូវរកឃើញដោយបុគ្គលិករបស់ Google តាមរយៈការសាកល្បងជាប្រចាំ ហើយគ្មានភ័ស្តុតាងណាដែលត្រូវគេយកមកប្រើប្រាស់ដោយជនខិលខូចនោះទេ។

Google+ ធ្លាប់ត្រូវគេសើចដែលធ្លាប់ជាបណ្តាញសង្គមបរាជ័យដែលមានមនុស្សប្រើតិចតួច។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាសលាតត្រដាងទិន្នន័យកាលពីខែតុលាត្រូវគេទទួលតិចតួចបន្ទាប់ពីវាត្រូវបង្ហាញឱ្យដឹងថាក្រុមហ៊ុនដឹងពីបញ្ហានេះកាលពីខែមីនា។ អនុស្សរណៈផ្ទៃក្នុងលើកឡើងថា ដំបូងឡើយវាជ្រើសរើសថានឹងមិនប្រាប់ឱ្យសាធារណជនដឹងអំពីបញ្ហានេះទេដោយខ្លាចការពិនិត្យពិច័យតាមផ្លូវច្បាប់។

ការប្រកាសចុងក្រោយនេះគឺរយះពេលមួយថ្ងៃមុនពេលនាយកប្រតិបត្តិរបស់ Google លោក Sundar Pichai លេចមុខនៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីប្រឈមមុខនឹងគណៈកម្មាធិការសភា។ សវនាការនេះគឺដើម្បីពិភាក្សាពីកង្វល់នៃការលំអៀងផ្នែកនយោបាយលើផលិតផលរបស់ Google ប៉ុន្តែប្រាកដជានឹងឆ្លងចូលទៅក្នុងផ្នែកផ្សេងទៀតនៃការងាររបស់ក្រុមហ៊ុន ដូចជាមហិច្ឆតារបស់ខ្លួននៅក្នុងប្រទេសចិន និងការត្អូញត្អែរអំពីរបៀបដែលក្រុមហ៊ុនប្រព្រឹត្តចំពោះបុគ្គលិកស្រីរបស់ខ្លួន៕

ប្រភព៖

https://www.bbc.com/news/technology-46515590

LEAVE A REPLY

Please enter your comment!
Please enter your name here