ក្រសួងនិយាយកាលពីថ្ងៃព្រហស្បតិ៍ថាពួក Hacker លួចទិន្នន័យពីគេហទំព័រក្រសួង ការបរទេសបារាំងដែលបង្កើតឡើងសម្រាប់ពលរដ្ឋដែលធ្វើដំណើរទៅក្រៅប្រទេស។ ការបំពាននេះលើកឡើងនូវសំណួរអំពីសុវត្ថិភាពនៃគេហទំព័ររបស់រដ្ឋាភិបាលបារាំងទោះបីជា ក្រសួងស្វែងរកការធានាដល់អ្នកប្រើប្រាស់ថាព័ត៌មានដែលលួចនោះមិនប៉ះពាល់ ហើយ ថា Ariane site មានសុវត្ថិភាពក្នុងការប្រើប្រាស់។
សេចក្តីថ្លែងការណ៍មួយឱ្យដឹងថា: «ទិន្នន័យផ្ទាល់ខ្លួនដែលចុះបញ្ជីក្នុងអំឡុងពេលចុះបញ្ជីនៅ លើ Ariane platfor ត្រូវគេលួច»។ ទិន្នន័យនេះអាចត្រូវប្រើប្រាស់មិនត្រឹមត្រូវ ប៉ុន្តែមាន ប្រសិទ្ធិភាពតិចតួចដោយសារព័ត៌មានមិនរួមបញ្ចូលទិន្នន័យហិរញ្ញវត្ថុ ឬបង្ហាញទិន្នន័យគោលដៅទេ។
គេហទំព័រ Ariane ប្រាប់អ្នកដំណើរឱ្យនៅ “សូមរក្សាទំនាក់ទំនងដើម្បីសុវត្ថិភាពរបស់អ្នក”។ គេហទំព័រ Ariane ត្រូវបង្កើតឡើងនៅឆ្នាំ 2010 ដើម្បីឱ្យពលរដ្ឋបារាំងអាចទទួលការធ្វើ បច្ចុប្បន្នភាពទាក់ទងនឹងសន្ដិសុខនៅក្រៅប្រទេស។ ភ្លាមៗនោះមិនដឹងច្បាស់ថា ពួក Hacker មាន ប្រភពមកពីណាទេ៕