គេហទំព័ររបស់ស្ថានទូតរុស្ស៊ីនៅក្រុងឡុងដ៍រងការវាយប្រហារក្រោយពីការបោះពុម្ភផ្សាយចំនួនពីរនៅថ្ងៃទី១៧ ខែធ្នូ នេះយោងតាមប្រភពព័ត៌មានពីអ្នកដំណាងរបស់បេសកកម្មទូតរុស្ស៊ីប្រាប់ភ្នាក់ងារ TASS នៅថ្ងៃអង្គារ។
ស្ថានទូតរុស្ស៊ីនៅទីក្រុងឡុងសុំអភ័យទោសចំពោះអ្នកប្រើប្រាស់គេហទំព័រ www.rusemb.org.uk ដែលរងការវាយប្រហារនៅថ្ងៃទី១៧ ខែធ្នូនៅវេលាម៉ោង ២:៤៨ នាទីរសៀល (ម៉ោង ៥ និង ៤៨ នាទីរសៀល ម៉ោងនៅក្រុង Moscow) ក្រោយពីមានការបោះពុម្ភផ្សាយអំពីការចូលរួមរបស់ចក្រភពអង់គ្លេសក្នុងកិច្ចការប្រទេស អ៊ុយក្រែនក៏ដូចជាការអត្ថាធិប្បាយដ៏សំខាន់ទាក់ទងនឹងកិច្ចការបោះពុម្ពផ្សាយទៅអ្នកឆ្លើយ ឆ្លងព័ត៌មានរបស់ BBC ដើម្បីស្វែងរកភ័ស្តតាងនៃការចូលរួមតវ៉ារបស់ប្រទេសរុស្ស៊ីនៅ ក្នុងប្រទេសបារាំង។
ប្រភពដដែលបន្ថែមថា ក្រោយពីមានការវាយប្រហារនេះ អ្នកជំនាញរបស់ស្ថានទូត សហរដ្ឋអាមេរិកកំពុងស្វែងរកលទ្ធភាពស្តារឡើងវិញនូវសំណុំឯកសារបណ្ណសារទាំងមូល ដែលមានខ្លឹមសារនៃការប៉ាន់ស្មានសំខាន់ៗរបស់គោលនយោបាយការបរទេស របស់ ចក្រភពអង់គ្លេស។ លោកបញ្ជាក់ថា យោងទៅតាមការប៉ាន់ប្រមាណដំបូងការវាយប្រហារភាគច្រើនអាចមានប្រភពមកពីចក្រភពអង់គ្លេស៕
ប្រភពព័ត៌មាន៖