សហភាពអឺរ៉ុបស៊ើបអង្កេតការទំនាក់ទំនងការទូតដែលគេហេគ

0

សហភាពអឺរ៉ុបកំពុងស៊ើបអង្កេតការវាយប្រហារតាមអ៊ីនធឺណេតលើផ្នែកទំនាក់ទំនងការទូតរបស់ខ្លួនដែលរងការវាយប្រហារពីពួក ហេគឃ័រជនជាតិចិន។ ក​ត្តានេះបង្ហាញពីការព្រួយបារម្ភ​របស់សហភាពអឺរ៉ុបចំពោះសហរដ្ឋអាមេរិក  រុស្ស៊ី និងអ៊ីរ៉ង់។ អ្នកតំណាងឱ្យរដ្ឋាភិបាលសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែលថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា លេខាធិការដ្ឋានក្រុមរបស់ប្រឹក្សាដឹងអំពីការចោទប្រកាន់ ដែលមានទាក់ទងនឹងការលេច ធ្លាយពត៌មាន ហើយកំពុងធ្វើការស៊ើបអង្កេតយ៉ាងសកម្ម ។

លេខាធិការដ្ឋានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយបន្ថែមទៀតទេ ប៉ុន្តែនិយាយថា ពួកគេត្រូវចំណាយពេលលើប្រព័ន្ធសុវត្ថិភាព រួមទាំងប្រព័ន្ធព័ត៌មានវិទ្យារបស់ខ្លួនឱ្យ បានខ្លាំងក្លាបំផុត។ កត្តានេះ សំដៅទៅលើការព្រួយបារម្ភអំពីភាពងាយរងគ្រោះក្នុង ប្រព័ន្ធទិន្នន័យរបស់ខ្លួននៅទូទាំងប្រទេសចំនួន ២៨ របស់សហភាពអឺរ៉ុប។

កាសែត New York Times រាយការណ៍នៅថ្ងៃអង្គារថា ពួក ហេគឃ័រលួចចូលក្នុងទំនាក់ទំនង​ការទូតរបស់សហភាពអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំដោយទាញយកព័ត៌មានដែលបង្ហាញពីការព្រួយបារម្ភរបស់រដ្ឋបាលរបស់ Trump ក្នុងការតស៊ូដើម្បីដោះស្រាយជាមួយប្រទេសរុស្ស៊ី ចិន និងការគំរាមកំហែងរបស់អ៊ីរ៉ង់ដើម្បីធ្វើឱ្យកម្មវិធីនុយក្លេអ៊ែរមានភាព ប្រសើរឡើងវិញ។

អ្នកកាសែតនេះនិយាយថា ប្រព័ន្ធទិន្ន័យច្រើនជាង ១ ១០០ ត្រូវគេផ្គត់ផ្គង់ទៅឱ្យកាសែត The Times ដោយក្រុមហ៊ុនសន្តិសុខមួយ  ក្រោយពីគេរកឃើញការរំលោភបំពាននេះ ហើយក្រុមអ្នកស៊ើបអង្កេតក្នុងតំបន់ជឿថាពួក ហេគឃ័រធ្វើការឱ្យកងទ័ពរំដោះប្រជាជនចិន។យោងតាមរបាយការណ៍បង្ហាញឱ្យដឹងថា បណ្តាញទិន្ន័យទាំងនោះរួមមានអនុស្សរណៈ នៃការសន្ទនាជាមួយមេដឹកនាំនៅប្រទេសអារ៉ាប់ប៊ីសោឌី អ៊ីស្រាអែល និងបណ្តាប្រទេសផ្សេង ទៀតដែលគេចែករំលែកនៅទូទាំងសហភាពអឺរ៉ុប។កាសែតមួយលើកឡើងថា អ្នកការទូតអ៊ឺរ៉ុបពិពណ៌នាអំពីកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីរុស្ស៊ីលោក Putin in Finland នៅក្នុងប្រទេសហ្វាំង ឡង់ថាជាកិច្ចប្រជុំទទួលបានជោគជ័យ ។

អត្ថបទមួយផ្សេងទៀតដែលគេសរសេរក្រោយពីមានកិច្ចប្រជុំនៅថ្ងៃទី១៦ ខែកក្កដា បានបញ្ជូនរបាយការណ៍លម្អិត និងការវិភាគនៃកិច្ចពិភាក្សារវាងមន្រ្តីអឺរ៉ុប និងលោក​ប្រធានាធិបតីចិនស៊ីជីនភីង។ ក្នុងព័ត៌មាននោះគេដកស្រង់ពីការប្រៀបធៀបការ គំរាមកំហែងរបស់លោក Trump ចំពោះក្រុងប៉េកាំងទៅនឹងការប្រកួតប្រដាល់សេរីនិយម។ ទីបីចាប់ពីថ្ងៃទី ៧ ខែមីនាបង្ហាញថា លោកស្រី Caroline Vicini អនុប្រធានបេសកកម្ម របស់សហភាពអឺរ៉ុបនៅទីក្រុងវ៉ាស៊ីនតោនផ្តល់អនុសាសន៍ថា អ្នកការទូតប្លុកពាណិជ្ជកម្ម ពិពណ៌នាថា សហរដ្ឋអាមេរិកគឺជាដៃគូសំខាន់បំផុតរបស់ខ្លួន សូម្បីតែអ្នកកាទូតប្រឆាំងនឹង លោក Trump នៅក្នុងចំណុច ដែលលោកស្រីមិនយល់ស្របជាមួយសហរដ្ឋអាមេរិក។

កាសែត The Times បន្ថែមថា ពួក ហេគឃ័រទាំងនោះជ្រៀតចូលបណ្តាញរបស់​អង្គការ​សហប្រជាជាតិ  សហព័ន្ធការងារ និងសមាជនៃអង្គការឧស្សាហកម្ម (AFL-CIO) និងក្រសួងកិច្ចការបរទេស និងហិរញ្ញវត្ថុនៅទូទាំងពិភពលោក៕

ប្រភពព័ត៌មាន៖

https://www.reuters.com/article/us-eu-cyber-trump/eu-investigates-hacked-diplomatic-communications-idUSKBN1OI0IF

LEAVE A REPLY

Please enter your comment!
Please enter your name here