សម្រាប់ឆ្នាំទី 5 ជាប់ៗគ្នាពាក្យសម្ងាត់ “123456” ត្រូវគេប្រើប្រាស់ច្រើនបំផុត។ សូម្បីតែបន្ទាប់ពីមានការរំលោភបំពានទិន្នន័យនិងការវាយប្រហារដោយក៏ ក៏មនុស្សនៅតែបន្តប្រើប្រាស់ពាក្យសម្ងាត់ខ្សោយដដែល។
ក្រុមការងារគ្រប់គ្រងពាក្យសម្ងាត់វិភាគពាក្យសម្ងាត់លេចធ្លាយជាង 5 លានពាក្យដើម្បីបង្ហាញបញ្ជីពាក្យសម្ងាត់ដែលគេប្រើច្រើនបំផុត។ យោងទៅតាមរបាយការណ៏របស់ពួកគេពាក្យសម្ងាត់ដែលត្រូវប្រើច្រើនជាងគេបំផុតគឺ:
123456
password
123456789
12345678
12345
111111
1234567
sunshine
qwerty
iloveyou
បន្ទាប់ពីវាយតម្លៃពាក្យសម្ងាត់ជាង 5 លានដែលលេចធ្លាយតាមអ៊ីនធឺរណែតក្រុមហ៊ុនរកឃើញថាអ្នកប្រើកុំព្យួទ័រនៅតែបន្តប្រើពាក្យសម្ងាត់ដែលអាចទាយទុកជាមុននិងអាចព្យាករណ៍ដដែល។ ការប្រើប្រាស់ពាក្យសម្ងាត់ទាំងនេះនឹងធ្វើឱ្យមានហានិភ័យខ្ពស់ដោយអាចឲ្យអ្នកណាម្នាក់ hack ឬលួចលេខសម្ងាត់។
ក្រុមហ៊ុនគ្រប់គ្រងពាក្យសម្ងាត់ Dashlane ក៏ចេញផ្សាយរបាយការណ៍មួយនៅសប្តាហ៍នេះដែលផ្តោតលើកំហុសពាក្យសម្ងាត់ធំបំផុតប្រចាំឆ្នាំ។
- កំពូលតារា Kanye West ត្រូវថតទូររទស្សន៍ដោយឃើញគាត់បញ្ចូលពាក្យសម្ងាត់ “000000” ទៅក្នុងទូរស័ព្ទដៃរបស់គាត់ដើម្បីបើកសោ។
- មន្ទីរ Pentagon: របាយការណ៍នៅក្នុងគណនេយ្យភាពរបស់រដ្ឋាភិបាល (GAO) ការគ្រប់គ្រងលិខិតអនុញ្ញាតឱ្យមានកម្រិតខ្សោយដោយអាចឲ្យគេទស្សន៍ទាយពាក្យសម្ងាត់សម្រាប់ចូលក្នុងគ្រប់គ្រងរបស់ប្រព័ន្ធមួយក្នុងរយៈពេល 9 វិនាទី។ មូលហេតុធំបំផុតនោះគឺថាអ្នកគ្រប់គ្រង មិនផ្លាស់ប្តូរពាក្យសម្ងាត់ ដើមនៅក្នុងកម្មវិធីដែលដំឡើងនៅលើប្រព័ន្ធអាវុធនោះទេ។
- 3. ម្ចាស់ Cryptocurrency: នៅពេលដែលតម្លៃនៃរូបិយប័ណ្ណអេឡិចត្រូនិចកើនឡើងអ្នកប្រើរកឃើញថាពួកគេលែងចងចាំពាក្យសម្ងាត់ដើម្បីចូលកាបូបរបស់ពួកគេ។ ម្ចាស់មួយចំនួនដែលចង់លក់ទៅជួលគេដើម្បីជួយយកពាក្យសម្ងាត់របស់ពួកគេវិញ។
- Nutella: Nutella របង្ហោះ Tweet ដ៏ចម្លែកមួយប្រាប់ទៅអ្នក followers ឲ្យប្រើ “Nutella” ធ្វើជាពាក្យសម្ងាត់របស់ពួកគេ។
- U.K. Law Firms: ជាងមួយលានអ៊ីមែលនិងពាក្យសម្ងាត់រួមទាំងក្រុមហ៊ុនច្បាប់ជាន់ខ្ពស់របស់ចក្រភពអង់គ្លេសចំនួន 500 ត្រូវគេរកឃើញនៅក្នុងគេហទំព័រងងឹត។
- 6. រដ្ឋតិចសាស់: រដ្ឋតិចសាស់ទុកកំណត់ត្រាអ្នកបោះឆ្នោតជាង 14 លាននាក់នៅលើម៉ាស៊ីន server ដោយមិនដាក់ពាក្យសម្ងាត់។
- 7. បុគ្គលិក White House: បុគ្គលិករបស់ DC ម្នាក់កាត់ត្រា Email & លេខសម្ងាត់ Login ផ្លូវការនៅ White House ហើយភ្លិចវានៅចំណតរថយន្ដក្រុងវ៉ាស៊ីនតោនឌីស៊ី។
- Google: និស្សិតផ្នែកវិស្វកម្មមកពីប្រទេសឥណ្ឌាអាចចូលទៅកាន់ TV broadcast satellite ដោយពីចូលទៅ Login ក្នុងទំព័របស់ Google ដោយប្រើឈ្មោះអ្នកប្រើនិងពាក្យសម្ងាត់ទទេ។
- បុគ្គលិកអង្គការសហប្រជាជាតិ: បុគ្គលិករបស់ U.N. ប្រើប្រាស់ Trello, Jira និង Google Docs ប៉ុន្តែភ្លេចដាក់ពាក្យសម្ងាត់លើឯកសាររបស់ពួកគេ។
- សាកលវិទ្យាល័យ Cambridge: សាកលវិទ្យាល័យបន្ថែមពាក្យសម្ងាត់ plaintext ទៅកាន់ GitHub Project ដែលអនុញ្ញាតគេអាចចូលមើលទិន្នន័យរបស់អ្នកប្រើប្រាស់ហ្វេសប៊ុករាប់លាននាក់ដែលសិក្សានៅសាកលវិទ្យាល័យ។
ជានិច្ចកាលអ្នកប្រើគួរតែបង្កើតពាក្យសម្ងាត់ដ៏រឹងមាំនិងពិសេសនៅគ្រប់វិបសាយដែលពួកគេទៅកាន់។ ពាក្យសម្ងាត់ទាំងនេះគួរតែមានយ៉ាងហោចណាស់ 8 តួអក្សរអក្សរធំនិងតូចលេខនិងនិមិត្តសញ្ញាដូចជា% $ #! ។ ដើម្បីជួយពួកគេក្នុងការចងចាំពាក្យសម្ងាត់ដែលមាននៅកន្លែងនីមួយៗពួកគេអាចប្រើឧបករណ៍គ្រប់គ្រងពាក្យសម្ងាត់ដើម្បីរក្សាទុកពាក្យសម្ងាត់។

ប្រភព៖
https://www.bleepingcomputer.com/news/security/123456-is-the-most-used-password-for-the-5th-year-in-a-row/