FBI ត្រួតពិនិត្យលើគេហទំព័រចំនួន ១៥ ដែលគេបង់ប្រាក់ និងគេហទំព័រផ្សេងទៀតនៅក្រៅបណ្តាញ។ Booters ខិតខំចាប់យកគោលដៅជាមួយនឹងទិន្នន័យដ៏ធំដែលគេស្គាល់ថា ជាការវាយប្រហាររបស់ (DDoS) ។ បុរសអាមេរិកចំនួនបីនាក់ត្រូវគេចោទប្រកាន់ពីបទផ្តល់សេវា DDoS ។
មេធាវីអាមេរិកសម្រាប់អាឡាស្កាលោក Bryan Schroder លើកឡើងក្នុង សេចក្តីថ្លែងការណ៍មួយថា សេវាកម្ម DDoS សម្រាប់ជួលបង្កការគំរាមកំហែងដល់ថ្នាក់ជាតិ។FBI និយាយថា ការវាយប្រហារច្រើនជាង ២០០ ០០០ ត្រូវដាក់ឱ្យដំណើរការតាមរយៈ គេហទំព័រតែមួយ។ ក្រសួងយុត្តិធម៌និយាយថា លោក David Bukoski មកពី Alaska, លោក Matthew Gatrel និងJuan Martinez មកពី California ត្រូវគេចោទប្រកាន់ពីបទពាក់ព័ន្ធនឹងសេវាកម្មហេគនេះ។
ចេតនានៃការសងសឹក អតិថិជនអាចប្រើវិបសាយនេះដើម្បីជ្រើសរើសគោលដៅហើយក្រោយមកបង់ប្រាក់ដើម្បីទទួល Domain ដែលជាវ៉ិបជំនួញ និងបុគ្គលដែលគេយកទៅក្រៅបណ្តាញ។ ជាទូទៅការទូទាត់កាន់តែច្រើន ចរាចរណ៍ទិន្នន័យកាន់តែច្រើនត្រូវចង្អុលបង្ហាញនៅគោលដៅ។ ធនាគារ សាជីវកម្មធំ អ្នកលក់រាយ គេហទំព័រភ្នាក់ងាររដ្ឋាភិបាល និងអ្នកផ្សេងទៀតជាច្រើន រងការវាយប្រហារពី DDoS នៅរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។
សេវាកម្មទាំងនេះផ្សព្វផ្សាយពីលទ្ធភាពរបស់ពួកគេក្នុងការស្វែងរកអាសយដ្ឋានអ៊ីនធឺណេត របស់បុគ្គលដើម្បីឱ្យទិន្នន័យអាចត្រូវកំណត់យ៉ាងតឹងរ៉ឹង។ ដូចគ្នានេះផងដែរ មានមនុស្ស ជាច្រើនងាកទៅរកសេវា Booter ឃាតកដើម្បីផ្តន្ទាទោសអ្នកដទៃដែលវាយប្រហារពួកគេ នៅក្នុងហ្គេមអនឡាញ។ លោក Brian Krebs អ្នកជំនាញខាងសន្តិសុខអ៊ីនធឺណិត និយាយថា គេហទំព័រ Booter មានគ្រោះថ្នាក់ ព្រោះវាជួយកាត់បន្ថយឧបសគ្គចំពោះឧក្រិដ្ឋកម្មអ៊ិនធឺណិ ត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថ្មីចាប់ផ្តើមធ្វើការវាយប្រហារដ៏ស្មុគស្មាញ និងជ្រៀតជ្រែក ដោយចុចប៊ូតុង។
គេហទំព័រដែលរងការវាយប្រហារមាន៖
- com
- pro
- Booter,ninja
- net
- net
អ្នកណាដែលទស្សនា Domains ដែលគេគ្រប់គ្រងនឹងឃើញរូបសញ្ញាឡូហ្គូ FBI និងសេចក្តីជូន ដំណឹងពន្យល់ពីអ្វីដែលកើតឡើង។ FBI មានជំនួយពីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ ចក្រភពអង់គ្លេសនិងកងកម្លាំងនគរបាលជាតិហូឡង់ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា Cloudflare, Flashpoint និង Google នៅពេលស៊ើបអង្កេតថាតើនរណានៅពីក្រោយ Domains ចំនួន ១៥ ។
នៅខែមេសា ឆ្នាំ២០១៨ ក្រុមហ៊ុន Europol បង្កើតគេហទំព័រមួយដែលមានឈ្មោះថា Webstresser.org ដែលគេជឿថា បង្ហោះប្រព័ន្ធវាយប្រហារអ៊ីនធឺណិតច្រើនជាង ៤ លាននៅ ជុំវិញពិភពលោក។ មនុស្សចំនួន ៦ នាក់ត្រូវគេចោទថា ជាផ្នែកមួយរបស់ក្រុមឧក្រិដ្ឋជន នៅពីក្រោយគេហទំព័រនេះត្រូវគេចាប់ខ្លួនហើយកុំព្យូទ័ររបសពួកគេត្រូវគេរឹបអូសនៅក្នុងចក្រភពអង់គ្លេស និងហូឡង់៕
ប្រភពព័ត៌មាន៖
https://www.bbc.com/news/technology-46647390