Account Facebook របស់អភិបាលរងខណ្ឌឬស្សីកែវ លោក ស៊ូ សាគន្ធ ត្រូវជនអនាមិកវាយប្រហារ (Hack) យកទៅប្រើប្រាស់ដើម្បីខ្ចីលុយគេ

0

លោក ស៊ូ សាគន្ធ អភិបាលរងខណ្ឌឬស្សីកែវ បានប្រកាសថា Account Facebook របស់លោកដែលមានឈ្មោះថា «Sou Sokun» ត្រូវបានជនអនាមិកចូលវាយប្រហារ និងយកទៅគ្រប់គ្រង (Hack) ហើយបានយកទៅប្រើប្រាស់ដើម្បីទៅខ្ចីលុយគេ បណ្តាលឲ្យមានការភ័ន្តច្រឡំ និងយល់ខុសទៅលើថ្នាក់ដឹកនាំ ព្រមទាំងមហាជនទូទៅ។

លោក ស៊ូ សាគន្ធ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ធ្វើការបដិសេធ និងច្រានចោលទាំងស្រុងយ៉ាងដូច្នេះថា «ខ្ញុំមានប្រើ Acount Facebook ឈ្មោះ Sou Sokun ប៉ុន្តែត្រូវបានជនអនាមិក Hack (លួច) យកទៅប្រើប្រាស់ ក្នុងគោលបំណងមិនល្អ «ពោលគឺឆាតទៅខ្ចីលុយគេចំនួន៥០០ដុល្លារ» ទាំងលោកមិនបានដឹង និងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រាល់ការ Post រូប ឬផ្សព្វផ្សាយព័ត៌មានផ្សេងៗតាមរយៈ Acount Facebook ខាងលើ ខ្ញុំពុំទទួលស្គាល់ និងពុំទទួលខុសត្រូវឡើយ។ អាស្រ័យហេតុនេះ សូមអស់លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអរគុណ»

LEAVE A REPLY

Please enter your comment!
Please enter your name here