ការវាយប្រហារតាមអ៊ីនធឺណិតបណ្តាលឱ្យក្រុមហ៊ុនបោះពុម្ភកាសែត Los Angeles Times និង កាសែតធំៗជាច្រើនទៀតរបស់អាមេរិករួមទាំងកាសែតមួយចំនួនដែលគ្រប់គ្រងដោយ Tribune Publishing Co ដូចជា Chicago Tribune និង Baltimore Sun ត្រូវធ្វើការពន្យារពេលការបោះពុម្ពចេញផ្សាយ។ តាមការរាយការណ៍របស់ Los Angeles Times រាយការណ៍ថា ការវាយប្រហារតាមអ៊ីនធឺណិតគឺមានប្រភពនៅខាងក្រៅសហរដ្ឋអាមេរិក។
ការវាយប្រហារនេះបណ្តាលអោយមានការពន្យារពេលក្នុងការបោះពុម្ពនៅថ្ងៃសៅរ៍នេះសម្រាប់សារព័ត៌មាន The Times, Tribune, Sun និងកាសែតជាច្រើនទៀតផងដែរ។ Tribune Publishing ដែលរួមមានកាសែត New York Daily News និង Orlando Sentinel ក៏ស្រាវជ្រាវរកឃើញមេរោគ Malware នៅថ្ងៃសុក្រនេះផងដែរ។
West Coast editions នៃសារព័ត៌មាន Wall Street Journal និង New York Times ក៏រងគ្រោះនៅក្នុងការវាយប្រហារនេះផងដែរ។ លោកMarisa Kollias អ្នកនាំពាក្យរបស់ Tribune Publishing និយាយថា មេរោគ Virus វាយប្រហារទៅលើប្រព័ន្ធ System របស់យើង។ វាមិនមានព័ត៌មាននៃកាត Credit របស់អតិថិជន និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលរងគ្រោះនោះទេ៕
ប្រភព៖
https://www.channelnewsasia.com/news/technology/cyberattack-hits-us-newspaper-distribution-11073188