អ្នកប្រើប្រាស់ Google នៅក្នុងប្រទេសឥណ្ឌាដែលរងផលប៉ះពាល់ដោយការរំលោភបំពានទិន្នន័យ Google Plus នៅខែតុលាឆ្នាំ 2018 ត្រូវជូនដំណឹងអំពីវាតាមអ៊ីម៉ែលនៅថ្ងៃព្រហស្បតិ៍ទី 3 ខែមករានេះ។ ក្រុមហ៊ុន Google សំរេចបញ្ចប់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម Google+ របស់ខ្លួនបន្ទាប់ពីមានកំហុសឆ្គងផ្នែកទន់ (Software) មួយដែលបណ្តាលឱ្យក្រុមហ៊ុន Search Engine យក្សមួយនេះបង្ហាញទិន្នន័យអ្នកប្រើប្រាស់រាប់ពាន់នាក់របស់ Google+។
Google ជ្រើសរើសមិនបង្ហាញពីការរកឃើញកំហុសមួយនៅក្នុងប្រព័ន្ធរបស់ខ្លួនដែលផ្តល់សិទ្ធិចូលទៅកាន់ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ទៅឱ្យអ្នកអភិវឌ្ឍន៍នៅខាងក្រៅ Domain របស់ Google នោះទេ។ ការបិទនេះមានន័យថាភាគច្រើននៃកម្មវិធីភាគីទីបីដែលត្រូវការការសម្គាល់អត្តសញ្ញាណ Google+ នឹងឈប់ទទួលស្គាល់ទម្រង់របស់អ្នកប្រើប្រាស់។ នេះមានន័យថាអ្នកប្រើប្រាស់នឹងលែងអាចប្រើកម្មវិធី Apps នេះសម្រាប់ចូលគណនី Google ។
វាអាចទៅរួចដែលថា ក្រុមហ៊ុន Google ត្រូវវិភាគរកគ្រប់គណនីទាំងអស់ចំនួន 50 លានដែលត្រូវគេនិយាយថារងផលប៉ះពាល់ដែលធ្វើឱ្យពួកគេចំណាយពេលវេលាដើម្បីស្វែងរកម្តងមួយៗ។ ដូចដែលអ្នកអាចមើលឃើញនៅខាងក្រោមនេះ អ៊ីម៉ែលនេះបញ្ជាក់យ៉ាងច្បាស់ថា អ្នកប្រើប្រាស់ដែលផ្តល់ការអនុញ្ញាតកម្មវិធី (App Permission) តាមរយៈ Google Plus ទំនងជាអាចចូលដំណើរការព័ត៌មានច្រើនជាងអ្នកប្រើប្រាស់ធម្មតា។
ការព្រួយបារម្ភដែលបង្ហាញនៅទីនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ម្នាក់ៗដែលទទួលអ៊ីម៉ែលនេះទេ ប៉ុន្តែវាគួរអោយកត់សំគាល់ដែលការផ្តល់នូវការចូលប្រើប្រាស់របស់ភាគីទីបីតាមរយៈគណនីដូចជា Google Plus ឬ Facebook មិនត្រូវបានផ្តល់អនុសាសន៍នោះទេ។ សារអេឡិចត្រូនិចក៏បញ្ជាក់ឡើងវិញផងដែរថា បញ្ហារំលោភបំពានត្រូវកំណត់ចំពោះទម្រង់ Profiles និងមិនផ្តល់ឱ្យអ្នកអភិវឌ្ឍន៍នូវទិន្នន័យហិរញ្ញវត្ថុ ពាក្យសម្ងាត់ និងការប្រើប្រាស់ខុសឆ្គងដែលត្រូវសង្កេតឃើញដោយក្រុមការងារសន្តិសុខនៅ Google ទេ។
កាលវិភាគប៉ាន់ស្មានដែលផ្តល់ដោយ Google ដើម្បីបិទបណ្តាញ Google+ ទាំងមូលគឺមានរយៈពេល 10 ខែ។ ទោះជាយ៉ាងណាក៏ដោយ ការរំលោភបំពានផ្សេងទៀតត្រូវគេរាយការណ៍បន្ទាប់ពីនោះដែលធានាចំពោះការបិទប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ។ Google ដំណើរការត្រួតពិនិត្យផ្ទៃក្នុងរបស់អ្នកអភិវឌ្ឍន៍កម្មវិធីក្នុងការចូលទៅកាន់គណនី Google និងទិន្នន័យឧបករណ៍ Android ដែលហៅថា Project Strobe ដែលរកឃើញថាការចូលប្រើប្រាស់របស់ភាគីទីបីចំពោះព័ត៌មានរបស់អ្នកប្រើហួសពីអ្វីដែលពួកគេត្រូវការ។ Google កំពុងផ្លាស់ប្តូរសិទ្ធិនៃការចូលប្រើទិន្នន័យសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីភាគីទីបីដែលជាការពេញចិត្តដល់អ្នកប្រើប្រាស់ ហើយសង្ឃឹមថាវានឹងក្លាយជាការផ្តល់ជំនួយដល់អ្នកប្រើប្រាស់រាប់លាននាក់ដែលពឹងផ្អែកលើ Google សម្រាប់សកម្មភាពប្រចាំថ្ងៃរបស់ពួកគេ៕
ប្រភព៖