Pickpockets កំពុងតែលួចកាតដើម្បីធ្វើប្រតិបត្តិការច្រើនដល់ទៅ 30 លើកមុនពេលគណនីនេះត្រូវរារាំង (Blocked) ខណៈដែលអ្នកបោកប្រាស់ប្រើឧបករណ៍ “skimming” ភ្ជាប់ទៅកាន់ម៉ាស៊ីនសាច់ប្រាក់ដើម្បីលួចទិន្នន័យ។ សកម្មភាពក្លែងបន្លំដែលរាយការណ៍ដោយមជ្ឈមណ្ឌលជាតិគ្រប់គ្រងការក្លែងបន្លំ និងឧក្រិដ្ឋកម្មតាមអ៊ិនធឺណិតថា នៅក្នុងរយៈពេល 10 ខែកាលពីឆ្នាំមុននេះ មានរបាយការណ៍ក្លែងបន្លំចំនួន 2.739 ករណីដែលមានទឹកប្រាក់សរុបចំនួនជិត 1,8 លានផោនដែលកើនឡើងពី 1,440 ករណីមានតម្លៃ 711,000 ផោនក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ 2017។
នេះតំណាងឱ្យ 51 ភាគរយនៃរបាយការណ៍នៃការក្លែងបន្លំចាប់តាំងពីឆ្នាំ 2013 ទៅនឹងសេវាកម្មដែលត្រូវគ្រប់គ្រងដោយប៉ូលិសនៃទីក្រុងឡុង។ ការខាតបង់ជាមធ្យមដែលត្រូវស៊ើបអង្កេតដោយប៉ូលិសមានចន្លោះពី 90 ផោនដល់ 652 ផោន ប៉ុន្តែករណីធំជាងគេបំផុតឈានដល់ 400.000 ផោនដែលបណ្ដាលមកពីការទិញជាច្រើន។
“វិធីសាស្ត្របច្ចេកវិទ្យាកម្រិតទាប” ត្រូវដាក់ពង្រាយជាទូទៅរួមមានការលួចបន្លំអត្តសញ្ញាណ និងម៉ាស៊ីនសាច់ប្រាក់ដែលត្រូវប្រើប្រាស់ដើម្បីក្លែងបន្លំពត៌មានលំអិតពីកាត (Clone Card)។ ការព្រួយបារម្ភត្រូវលើកឡើងថា វាអាចទៅរួចសម្រាប់ឧក្រិដ្ឋជនប្រើប្រាស់កាត និងការបោកបញ្ឆោតទៅលើម្ចាស់កាត។
ទោះជាយ៉ាងណាក៏ដោយ ហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេសដែលតំណាងឱ្យឧស្សាហកម្មធនាគារនិយាយថា មិនមានឧប្បត្តិហេតុនៃការក្លែងបន្លំច្រើនបែបនេះនោះទេ។ យោងតាមតួលេខក្លែងបន្លំចុងក្រោយបំផុតនៃ ហិរញ្ញវត្ថុចក្រភពអង់គ្លេសសម្រាប់ការបាត់បង់ទៅលើការក្លែងបន្លំកាតទាំងអស់គឺ 3% នៅក្នុងឆមាសទីមួយនៃឆ្នាំ 2018 ៕
ប្រភព៖