Google Drive មានបញ្ហា Spam ធ្ងន់ធ្ងរ ប៉ុន្ដែ Google និយាយថាការជួសជុលកំពុងរៀបចំហើយ!

0

Google Drive គឺមានបញ្ហា Spam ហើយក្រុមហ៊ុន Google ហាក់ដូចជាមិនខ្វល់ខ្វាយនោះទេ។ Spammers អាចចែករំលែកឯកសារ (Files) ជាច្រើនដែលបង្ហាញនៅក្នុង Drive របស់អ្នកដោយស្វ័យប្រវត្តិ ហើយគ្មានវិធីដើម្បីបញ្ឈប់វាទេ។

អ្នកនាំពាក្យរបស់Google និយាយាថា “សម្រាប់ភាគច្រើននៃអ្នកប្រើប្រាស់ សិទ្ធិអនុញ្ញាតការចែករំលែកនៃការងារនៅក្នុង Drive គឺមានការបម្រុងទុក។ ជាអកុសល នេះមិនមែនជាករណីសម្រាប់អ្នកប្រើប្រាស់នេះទេ ហើយយើងសុំទោសពិតមែនសម្រាប់បទពិសោធន៍នេះ។ នៅក្នុងបញ្ហានេះ យើងកំពុងវាយតម្លៃទៅលើការផ្លាស់ប្តូរសម្រាប់ Spam, ការរំលោភបំពាន និងលក្ខណៈពិសេស Blocking ដែលនឹងរារាំងប្រភេទនៃសកម្មភាពនេះនៅលើ Drive។ ក្នុងពេលបណ្តោះអាសន្ននេះ អ្នកប្រើប្រាស់ដែលមានបញ្ហាស្រដៀងគ្នាអាចលុបចោលនូវ Folder ហើយ Folder នេះមិនស្ថិតនៅក្នុង “My Drive” ឬ “Shared with Me” នោះទេ លុះត្រាតែពួកគេចូលមើលវាឡើងវិញ។”

ប្រព័ន្ធចែករំលែក Google Drive គឺជាបញ្ហា។ ចាប់តាំងពីវាមិនផ្តល់ការទទួលយកការចែករំលែកនោះ សម្រាប់ឯកសារ និង Folders ទាំងអស់ដែលចែករំលែកជាមួយគណនីរបស់អ្នកនឹងត្រូវផ្តល់ជូនអ្នកដោយស្វ័យប្រវត្តិនៅក្នុង Drive ។ ប្រសិនបើអ្នកគ្រាន់តែមានការអនុញ្ញាតសម្រាប់ការ “មើល” នោះ អ្នកមិនអាចលុបខ្លួនឯងចេញពីការចែករំលែកនោះទេ។ វាជារឿងដ៏រញ៉េរញ៉ៃ។ ដើម្បីធ្វើឱ្យបញ្ហាកាន់តែអាក្រក់ជាងនេះ វាគឺនៅឆ្ងាយពីបញ្ហាថ្មី ប៉ុន្តែ Google នៅតែមិនទាន់ជួសជុលវានៅឡើយទេ។”

ប្រភព៖

https://www.howtogeek.com/400511/google-drive-has-a-serious-spam-problem-and-google-doesnt-seem-to-care/

LEAVE A REPLY

Please enter your comment!
Please enter your name here