ការការពារទិន្នន័យទៅកាន់ Cloud: ការព្យាករណ៍អំពីសុវត្ថិភាពអ៊ីនធឺណិតសម្រាប់ឆ្នាំ 2019

0

ដើម្បីទទួលជោគជ័យ សហគ្រាសត្រូវតែមានដំណើរការ បច្ចេកវិទ្យា ហើយអ្វីដែលសំខាន់បំផុតនោះគឺមនុស្សត្រូវតែរក្សាសន្តិសុខឱ្យគ្រប់គ្រាន់។ ការកាត់បន្ថយហានិភ័យអ៊ីនធឺណិតតម្រូវឱ្យមានការត្រួតពិនិត្យ ការរួមបញ្ចូលដោយស្វ័យប្រវត្តិ និងដោយប្រសិទ្ធភាពនៅក្នុងកន្លែងដើម្បីរកឃើញ ព្រមទាំងការពារការគំរាមកំហែងនៅគ្រប់ដំណាក់កាលនៃវដ្តនៃការវាយប្រហារ។

ការព្យាករណ៍ទី 1: អ៊ីម៉ែលពាណិជ្ជកម្ម

អាជីវកម្មត្រូវក្លាយទៅជាគោលដៅដ៏ពេញចិត្តរបស់ឧក្រិដ្ឋជនអ៊ីនធឺណិត cybercriminals ។ ការកើនឡើងនេះគួរឱ្យព្រួយបារម្ភក្នុងការកេងប្រវ័ញ្ចទៅលើអ៊ីម៉ែលអាជីវកម្ម ការបង្ហាញពីវិធីសាស្រ្តចម្រុះ និងទំនើបដែលអ្នកវាយប្រហារប្រើប្រាស់នៅថ្ងៃនេះពីការក្លែងបន្លំគេហទំព័ររបស់ក្រុមហ៊ុនដើម្បីកំណត់គោលដៅគណនីបុគ្គលិកបណ្តាញសង្គមផ្ទាល់ខ្លួនរបស់បុគ្គលិកជាច្រើនដើម្បីចាប់ផ្ដើមការកេងប្រវ័ញ្ចជាច្រើននោះ។

ការព្យាករណ៍ទី 2: ខ្សែចង្វាក់ផ្គត់ផ្គង់នូវតំណរដែលទន់ខ្សោយ

យុគសម័យឌីជីថលជួយបំបែកឧបសគ្គដើម្បីបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់សកលដែលជាប់ទាក់ទង។ តំណរភ្ជាប់ទាំងនេះក៏បង្ហាញពីអត្ថប្រយោជន៍ដល់អ្នកវាយប្រហារដែលឆ្លៀតឱកាសដើម្បីយកចិត្តទុកដាក់លើភាពទន់ខ្សោយនៃសន្តិសុខដែលមានស្រាប់នេះ។

ការព្យាករណ៍ទី 3: ច្បាប់ការពារទិន្នន័យទទួលជោគជ័យក្នុង APAC

ខណៈដែលបណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកសន្យាបង្កើនកិច្ចសហប្រតិបត្តិការជាមួយគំនិតផ្តួចផ្តើមស្តីពីសន្តិសុខអ៊ីនធឺណិតការឈានឆ្ពោះទៅរកការបង្កើតក្របខ័ណ្ឌការពារទិន្នន័យ (Framework) ជាផ្លូវការហាក់ដូចជាជៀសមិនរួច។ ឆ្នាំ 2019 អាចឃើញប្រទេសជាច្រើនអនុវត្តជំហានដំបូងដើម្បីការពារវា។

ការព្យាករណ៍ទី 4: ការព្យាករណ៍សម្រាប់ឆ្នាំ 2019

សុវត្ថិភាពនៃ Cloud មិនមែនជាការទទួលខុសត្រូវរបស់អ្នកផ្តល់សេវា Cloud នោះទេ ប៉ុន្តែវាត្រូវចែករំលែកជាមួយនឹងសហគ្រាសដែលត្រូវតែប្រយុទ្ធប្រឆាំងនឹងសុវត្ថិភាពនៃទិន្នន័យ, កម្មវិធី, ប្រព័ន្ធប្រតិបត្តិការ, ការកំណត់រចនាសម្ព័ន្ធបណ្តាញ និងជាច្រើនទៀត។ ប្រព័ន្ធអេកូឡូស៊ីដែលទាក់ទងគ្នានេះធ្វើឱ្យសន្តិសុខមានភាពស្មុគស្មាញមែនទែន។

ការព្យាករណ៍ទី 5: យើងនឹងដឹងច្បាស់នូវអ្វីដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ (C.I. )

ដោយសារ CI នឹងក្លាយជាប្រព័ន្ធឌីជីថល និងដោយស្វ័យប្រវត្តិនោះ ការបែងចែកឆ្លងកាត់រវាងបណ្តាញសាជីវកម្ម និងឧស្សាហកម្មធ្វើឱ្យពួកគេងាយស្រួលសម្រាប់គោលដៅវាយប្រហារនៅលើអ៊ីនធឺណិត។ នេះមានគ្រោះថ្នាក់ជាពិសេសនៅពេលដែលប្រព័ន្ធឧស្សាហកម្មដូចជាការគ្រប់គ្រងត្រួតពិនិត្យ និងការទទួលបានទិន្នន័យ និងប្រព័ន្ធគ្រប់គ្រងឧស្សាហកម្មដែលមានសារៈសំខាន់ចំពោះវិស័យថាមពលទឹក និងវិស័យដឹកជញ្ជូនសាធារណៈ៕

ប្រភព៖

https://www.financialexpress.com/industry/technology/from-data-protection-to-cloud-cybersecurity-forecast-for-2019/1430914/

 

LEAVE A REPLY

Please enter your comment!
Please enter your name here