ពួក Hacker លួចទិន្នន័យផ្ទាល់ខ្លួនរបស់ជនចំណាកស្រុកពីកូរ៉េខាងជើងចំនួន ១ ០០០ នាក់

0

ការវាយប្រហារថ្មីមួយបង្ហាញថា ទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាជនកូរ៉េខាងជើងចំនួន ១ ០០០ នាក់ស្តីអំពីការចាកចេញ និងការតាំងទីលំនៅនៅកូរ៉េខាងត្បូងត្រូវគេលួច។ទិន្ន័យដែលគេលួចមានព័ត៌មានលម្អិតផ្ទាល់ខ្លួនមានទាំងឈ្មោះ អាសយដ្ឋាន ផ្ទះ និងថ្ងៃខួបកំណើតអ្នកចំណាកស្រុកចំនួន ៩៩៧ នាក់ត្រូវគេលួចនៅពេល ណាមួយនៅក្នុងខែវិច្ឆិកា។

ក្រសួងបង្រួបបង្រួមនិយាយថានេះគឺជាលើកទីមួយហើយដែលព័ត៌មានលម្អិតផ្ទាល់ខ្លួនរួមទាំងឈ្មោះនិងអាស័យដ្ឋានអ្នករត់ចោលស្រុករបស់កូរ៉េខាងជើងត្រូវគេលួច។អ្នកវាយ​ប្រហារ ចម្លងមេរោគកុំព្យូទ័រដោយប្រើកូដដែលបង្ករគ្រោះថ្នាក់តាមរយៈអ៊ីម៉ែលហើយបុគ្គលិកនោះ បានបើកអ៊ីម៉ែលនៅមជ្ឈមណ្ឌល Hana នៅខាងជើងខេត្ត Gyeongsang ។

ប្រជាជនកូរ៉េខាងជើងមានចំនួនប្រហែល ៣ ម៉ឺននាក់រត់ភៀសខ្លួនទៅកូរ៉េខាងត្បូង ដែលភាគច្រើនធ្វើដំណើរតាមប្រទេសចិនចាប់តាំងពីចុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ។ បន្ទាប់ពីឧបទ្ទវហេតុនេះអាជ្ញាធរបានធ្វើការត្រួតពិនិត្យជាបន្ទាន់លើកុំព្យូទ័រទាំងអស់នៅឯមជ្ឈមណ្ឌល Hana ប៉ុន្តែមិនមានលេចធ្លាយអ្វីផ្សេងទៀតដែលគេរកឃើញឡើយ។

យោងតាមគេហទំព័រ nypost ក្រសួងនិយាយថា​ខ្លួនមិនបានរកឃើញសញ្ញាណាមួយ​ទៀត​នៃការវាយប្រហារ ឬការបំពានទិន្នន័យ ក្រោយពីមានធ្វើការស៊ើបអង្កេតក្នុងការិយាល័យ របស់ Hana នៅទូទាំងប្រទេសនៅដើមសប្តាហ៍នេះ។ Hana មានការិយាល័យចំនួន ២៥ កន្លែងនៅទូទាំងប្រទេសដើម្បីផ្តល់ជំនួយដល់ជនភៀសខ្លួនកូរ៉េខាងជើងដែលតាំងលំនៅថ្មីនៅភាគខាងត្បូង។ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ “យើងសូមទោសអ្នករត់ចោល​ស្រុកមកពីកូរ៉េខាងជើង។ យើងនឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារព័ត៌មានផ្ទាល់ ខ្លួនរបស់ពួកគេ និងព្យាបង្ការមិនឱ្យកើតមានឧប្បត្តិហេតុបែបនេះ “៕

ប្រភពព័ត៌មាន៖

https://gbhackers.com/hackers-steals-1000-north-koreans/

 

LEAVE A REPLY

Please enter your comment!
Please enter your name here