យោងតាមអាជ្ញាធរយុត្តិធម៌អាមេរិកដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា អតីតអ្នកធ្វើការធនាគារចំនួន ៣ នាក់នៅក្នុងធនាគារធំបំផុតទីពីរក្នុងប្រទេសស្វីសគឺ Credit Suisse Group AG ត្រូវចាប់ខ្លួននៅក្នុងទីក្រុងឡុងដ៏ពាក់ព័ន្ធនឹងគម្រោងការក្លែងបន្លំ Mozambique ដែលមានទឹកប្រាក់ 2 ពាន់លានដុល្លារអាមេរិក។
សារព័ត៌មានរ៉យទ័ររាយការណ៍ថា ជនសង្ស័យទាំងបីនាក់នោះគឺអតីតនាយកគ្រប់គ្រងដូចជាលោក Andrew Pears និង Surjan Singh ព្រមទាំងអនុប្រធានផ្នែកហិរញ្ញវត្ថុពិភពលោកលោក Detelina Subeva ត្រូវចោទប្រកាន់ពីបទសមគំនិតរំលោភលើច្បាប់ប្រឆាំងនឹងសំណូក ការលាងលុយកខ្វក់ និងការក្លែងបន្លំមូលបត្រនៅក្នុងការចោទប្រកាន់ដែលទើបតែចេញផ្សាយនេះ។ នៅក្នុងតុលាការសហព័ន្ធនៅតំបន់ Brooklyn នៃទីក្រុងញូវយ៉ក។
បុរសទាំងបីនាក់ត្រូវដោះលែងឱ្យនៅក្រៅឃុំបន្ទាប់ពីមានការចាប់ខ្លួនពួកគេនៅក្នុងរដ្ឋធានីប្រទេសអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែអាចនឹងប្រឈមមុខនឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកផងដែរ។ ធនាគារគេចផុតពីការចោទប្រកាន់ ហើយនិយាយថា ខ្លួនត្រូវរក្សាទុកនៅក្នុងទីងងឹតដោយបុគ្គលិករបស់ខ្លួនផ្ទាល់តែម្តង។
Credit Suisse និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចោទប្រកាន់បានចោទប្រកាន់ថា អតីតបុគ្គលិកទាំងនេះព្យាយាមបិទបាំងសកម្មភាពនៃប្រាក់ចំណេញពីធនាគារ”។ការចាប់ខ្លួនអតីតបុគ្គលិកធនាគារ Credit Suisse ចំនួន 3 នាក់នេះគឺមិនដល់មួយសប្ដាហ៍នោះទេ បន្ទាប់ពីអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅ Mozambique ត្រូវចាប់ខ្លួននៅអាហ្វ្រិកខាងត្បូងជាផ្នែកមួយនៃករណីដូចគ្នាដែរ។ លោក Manuel Chang ពេលនេះកំពុងតែប្រយុទ្ធប្រឆាំងទៅនឹងការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក។ ជនសង្ស័យទី 5 ត្រូវចាប់ខ្លួនកាលពីដើមសប្តាហ៍នេះផងដែរ។
នៅចន្លោះឆ្នាំ 2013 និង 2016 ធនាគារ Credit Suisse និងធនាគារផ្សេងទៀតរៀបចំប្រាក់កម្ចីចំនួន 2 ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនរដ្ឋMozambique។ ប្រាក់កម្ចីនេះត្រូវផ្ដួចផ្ដើមដំបូងលើគម្រោងដែនសមុទ្រ និងការការពារឆ្នេរសមុទ្រនៅក្នុងប្រទេសក្រីក្របំផុតមួយក្នុងពិភពលោកប៉ុន្តែត្រូវប្លន់យកប្រាក់យ៉ាងហោចណាស់ 200 លានដុល្លារសម្រាប់ការសូកប៉ាន់ និងការទាត់ចោលសំណើរនេះ។
ប្រាក់កម្ចីនេះត្រូវលាក់បាំងពីម្ចាស់ជំនួយ និងម្ចាស់បំណុលអន្តរជាតិរួមទាំងមូលនិធិរូបិយវត្ថុអន្ដរជាតិផងដែរ។ បន្ទាប់ពីពួកគេត្រូវបញ្ចេញនៅក្នុងឆ្នាំ 2016 ជំនួយអន្ដរជាតិត្រូវដកហូត ហើយយោងតាមការចោទប្រកាន់នេះឱ្យដឹងថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋខកខានការទូទាត់ប្រាក់កម្ចីជាង 700 លានដុល្លារក្រោយពីបរាជ័យក្នុងឆ្នាំ 2016 និង 2017 ។
ករណីស្រដៀងគ្នានេះដែរ ថ្មីៗនេះត្រូវគេយកមកប្រឆាំងនឹងក្រុមហ៊ុន Goldman Sachs ។ នៅក្នុងខែធ្នូប្រទេសម៉ាឡេស៊ីចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងធនាគារសហរដ្ឋអាមេរិក និងធនាគារសំខាន់ពីរផ្សេងទៀតនៅក្នុងរឿងអាស្រូវពាក់ព័ន្ធទៅនឹងទឹកប្រាក់រាប់ពាន់លានដុល្លារជាមួយមូលនិធិរដ្ឋ 1MDB ។ ទីក្រុងគូឡាឡាំពួចង់ទាមទារសំណងចំនួន 7,5 ពាន់លានដុល្លារអាមេរិកពីក្រុមហ៊ុន Goldman Sachs ដែលខ្លួនអះអាងថាលួចយកមូលនិធិនេះ៕

ប្រភព៖
https://www.rt.com/business/448075-credit-suisse-bankers-arrested/