ទស្សនាវដ្ដីបុរសរបស់ប្រទេសជប៉ុនមួយធ្វើការសុំទោសបន្ទាប់ពីបានបោះពុម្ពផ្សាយនូវបញ្ជីចំណាត់ថ្នាក់សាកលវិទ្យាល័យជាច្រើនទៅលើវិធីងាយស្រួលក្នុងការបញ្ចុះបញ្ចូលសិស្សស្រីឱ្យរួមភេទនៅក្នុងពិធីជប់លៀង។ បញ្ជីនៅក្នុងទស្សនាវដ្តីប្រចាំសប្តាហ៍នេះជំរុញឱ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំង។
ស្ត្រីម្នាក់ចាប់ផ្តើមយុទ្ធនាការមួយអំពាវនាវអោយមានការសុំអភ័យទោស និងការលុបចោលទៅលើប់អត្ថបទនេះផងដែរ។ វាសំដៅទៅលើការអនុវត្តន៍នៃពិធីជប់លៀងជាច្រើនជាកន្លែងដែលបុរសឱ្យស្ត្រីចូលរួមនៅក្នុងកម្មវិធីនេះ។
អត្ថបទនៅថ្ងៃទី 25 ខែធ្នូនិយាយថា កម្មវិធីជប់លៀងនេះគឺមានការពេញនិយម និងប្រជាប្រិយភាពក្នុងចំណោមនិស្សិតមហាវិទ្យាល័យស្រីៗ ហើយរួមបញ្ចូលបទសម្ភាសន៍ជាមួយអ្នកបង្កើតកម្មវិធីដែលមានគោលបំណងជួយបុរស និងស្ត្រីដែលជាអ្នកចូលរួមដ៏មានសក្តានុពល។
ទស្សនាវដ្តីនេះនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងសូមអភ័យទោសចំពោះការប្រើប្រាស់ភាសាដែលមានភាពទាក់ទាញដើម្បីទាក់ទាញអ្នកអានឱ្យដឹងអំពីរបៀបដែលពួកគេអាចមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងស្ត្រី និងដើម្បីបង្កើតចំណាត់ថ្នាក់ … ជាមួយនឹងឈ្មោះសាកលវិទ្យាល័យពិតប្រាកដ … ដែលនាំឱ្យមានលក្ខណៈពិសេសដែលអាចធ្វើឱ្យអ្នកអានខឹងសម្បារ។
សេចក្ដីថ្លែងការណ៍នេះបន្ថែមថា “ចំពោះបញ្ហាដែលទាក់ទងនឹងការរួមភេទយើងនឹងធ្វើអ្វីដែលយើងអាចក្នុងនាមជាទស្សនាវដ្តីដើម្បីស្តាប់យោបល់ផ្សេងៗ”។
អត្ថបទនោះរៀបរាប់អំពីមហាវិទ្យាល័យចំនួន 5 ដែលសិស្សជាច្រើនអាចចូលរួមយ៉ាងងាយនៅក្នុងកម្មវិធីជប់លៀងផឹកស្រា ហើយរៀបរាប់ពីរបៀប “ទាក់” ស្ត្រី និងវិនិច្ឆ័យថាតើស្ត្រីអាចទាក់ទងឈានដល់ការរួមភេទបានយោងតាមសម្លៀកបំពាក់ និងរូបរាងរបស់នាង។ ញត្តិដែលចាប់ផ្តើមដោយ Kazuna Yamamoto នៅលើ change.org ត្រូវគាំទ្រដោយមនុស្សជាង 33.000 នាក់កាលពីថ្ងៃអង្គារនេះ។
នាងសរសេរនៅលើទំព័រញត្តិនេះថា “ប្រទេសជប៉ុននឹងមានកិច្ចប្រជុំកំពូល G20 ជាលើកដំបូងនៅឆ្នាំនេះគឺឆ្នាំ 2019 ហើយវាគួរអោយអស់សំណើចណាស់សម្រាប់អត្ថបទមួយនេះដែលត្រូវបោះពុម្ពផ្សាយនេះ។ ប៉ុន្តែវាមិនគួរឱ្យអស់សំណើចនោះទេ។ ខ្ញុំចង់តស៊ូទៅលើរឿងនេះ ដូច្នេះជាពិសេសនៅលើអត្ថបទសាធារណៈដូចជាការរួមភេទ ការរិះគន់ និងការមិនគោរពដល់ស្ត្រីនឹងត្រូវបញ្ឈប់។ យើងទាមទារឱ្យ Shuukan Spa យកអត្ថបទនេះចេញពីទស្សនាវដ្តី ហើយសុំទោសនិងសន្យាថាមិនប្រើពាក្យអសុរសនិយាយអំពីស្ត្រីនោះទេ”៕
ប្រភព៖