ក្រុមអ្នកស្រាវជ្រាវសន្តិសុខរកឃើញថា កម្មវិធី iPhone Apps ជាច្រើនភ្ជាប់ទៅកាន់មេរោគ Golduck Malware

0

ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខនិយាយថាពួកគេរកឃើញកម្មវិធី iPhone Appsជាច្រើនដែលទាក់ទងដោយសម្ងាត់ជាមួយនឹងម៉ាស៊ីន Server ដែលមានទំនាក់ទំនងជាមួយ Golduck ជាមេរោគ Android Malware ដែលផ្តោតលើហ្គេមបុរាណ (Classic Game Apps)។

មេរោគនេះត្រូវគេដឹងថាដំណើរការអស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីវាត្រូវរកឃើញជាលើកដំបូងដោយ Appthority ដែលចម្លងហ្គេមបុរាណ និង Retro Games នៅលើ Google Play ដោយការបង្កប់កូដ Backdoor ដែលអនុញ្ញាតវាមានការចាប់ជំរិតបង់ប្រាក់នៅលើឧបករណ៍នោះដោយស្ងៀមស្ងាត់។ នៅពេលនោះ វាមានអ្នកប្រើប្រាស់ជាង 10 លាននាក់ត្រូវរងផលប៉ះពាល់ដោយមេរោគដែលអនុញ្ញាតឱ្យពួកហេគឃ័រអាចដំណើរការពាក្យបញ្ជាដែលមានគ្រោះថ្នាក់បំផុតដូចជាការផ្ញើសារ SMS ពីទូរស័ព្ទជនរងគ្រោះដើម្បីរកលុយ។

ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវនិយាយថា កម្មវិធីទូរស័ព្ទដែលភ្ជាប់ទៅនឹងមេរោគអាចបង្ហាញពីហានិភ័យផងដែរ។ក្រុមហ៊ុន Wandera ដែលជាក្រុមហ៊ុនសន្តិសុខសហគ្រាសនិយាយថា ខ្លួនរកឃើញកម្មវិធីចំនួន 14 ដែលជាល្បែងដែលមានរចនាប័ទ retro ដែលមានទំនាក់ទំនងជាមួយម៉ាស៊ីន C& C Server ត្រូវប្រើប្រាស់ដោយមេរោគ Golduck Malware។

លោក Michael Covington អនុប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Wandera និយាយថា “Golduck Domain ស្ថិតនៅក្នុងបញ្ជីតាមដានដែលយើងបង្កើតឡើងដោយសារតែការប្រើប្រាស់របស់វាក្នុងការចែកចាយនូវប្រភេទមេរោគមួយចំនួនរបស់ Android នៅក្នុងអតីតកាល។ នៅពេលយើងចាប់ផ្តើមមើលឃើញទំនាក់ទំនងរវាងឧបករណ៍ iOS និងមេរោគ Malware Domain ដែលយើងស្គាល់យើងធ្វើការស៊ើបអង្កេតបន្ថែមទៀតផងដែរ”។

កម្មវិធីរួមមាន Commando Metal: Classic Contra, Super Pentron Adventure: Super Hard, Classic Tank vs Super Bomber, Super Adventure of Maritron, Roy Adventure Troll Game, Trap Dungeons: Super Adventure, Bounce Classic Legend, Block Game, Classic Bomber: Super Legend, Brain It On: Stickman Physics, Bomber Game: Classic Bomberman, Classic Brick – Retro Block, The Climber Brick និង Chicken Shoot Galaxy Invaders ។ យ៉ាងណាមិញ ក្រុមហ៊ុន Apple មិនធ្វើអត្ថាធិប្បាយនៅពេលដែលឈានដល់ការចេញផ្សាយនេះទេ។ កម្មវិធីនេះនៅតែអាចទាញយកពី App Store ប៉ុន្តែឥឡូវនេះ កម្មវិធីទាំងអស់នេះមិនទាន់មាននៅក្នុង Store របស់សហរដ្ឋអាមេរិកនៅឡើយទេ៕

ប្រភព៖

https://techcrunch.com/2019/01/05/dozen-iphone-apps-linked-to-golduck-malware/?utm_source=tctwreshare&sr_share=twitter

 

LEAVE A REPLY

Please enter your comment!
Please enter your name here