ហេគឃ័រអាល្លឺម៉ង់អះអាងថាការទម្លាយនូវទិន្នន័យអ្នកនយោបាយជាច្រើនរយរូបនោះគឺដោយសារតែការមួម៉ៅទៅលើសេចក្តីថ្លែងការណ៍ជាសាធារណៈជាច្រើនរបស់ពួកគេ

0

អាជ្ញាធរអាល្លឺម៉ង់កាលពីថ្ងៃអង្គារនិយាយថា ហេគឃ័រអាយុ 20 ឆ្នាំម្នាក់អះអាងថាការលួច និងការទម្លាយទិន្នន័យឯកជនរបស់អ្នកនយោបាយរាប់រយនាក់នេះរួមមានលោកស្រី Chancellor Angela Merkel ដែរនោះគឺដោយសារគាត់ពិតជាមួម៉ៅមែនទែនទៅលើសេចក្តីថ្លែងការណ៍ជាសាធារណៈជាច្រើនរបស់ពួកគេ។

ជនជាតិអាល្លឺម៉ង់វ័យក្មេងដែលរស់នៅជាមួយឪពុកម្តាយរបស់គេត្រូវចាប់ខ្លួនបន្ទាប់ពីនគរបាលឆែកឆែកផ្ទះនៅរដ្ឋ Hesse ភាគខាងលិចកាលពីថ្ងៃអាទិត្យនេះ។ លោក Georg Ungefuk អ្នកនាំពាក្យការិយាល័យឧក្រិដ្ឋកម្មអ៊ីនធឺណិត ZIT និយាយថា ជនសង្ស័យមិនត្រូវគេឃុំខ្លួនទេ ទោះបីជាយ៉ាងណាក៏ដោយ គាត់សហការយ៉ាងពេញទំហឹងជាមួយនឹងការស៊ើបអង្កេតនេះ។

Ungefuk ប្រាប់សន្និសីទសារព័ត៌មានមួយនៅ Wiesbaden ថា “ជនជាប់ចោទនិយាយថាគាត់ទម្លាយទិន្នន័យនេះដោយសារតែគាត់ពិតជាមួម៉ៅទៅនឹងសេចក្តីថ្លែងការណ៍ជាក់លាក់ដែលធ្វើឡើងដោយអ្នកនយោបាយទាំងនេះ”។ ជនសង្ស័យដែលមានអាយុវ័យក្មេងនេះគឺស្ថិតនៅក្រោមច្បាប់អនីតិជនក្នុងប្រទេសអាល្លឺម៉ង់ ហើយគាត់ប្រាប់ប៉ូលិសថា គាត់ធ្វើតែម្នាក់ឯងទេ។

Ungefuk បន្ថែមថាយុវជនរូបនេះបង្ហាញការសោកស្ដាយយ៉ាងច្បាស់អំពីការរំលោភបំពានលើប្រព័ន្ធអ៊ីនធឺណិតដ៏គួរឱ្យភ្ញាក់ផ្អើលដែលប៉ះពាល់ដល់អ្នកនយោបាយ អ្នកកាសែត និងអ្នកល្បីល្បាញជាង 1000 នាក់ ហើយបែរជាដាក់សម្ពាធនយោបាយទៅលើរដ្ឋាភិបាលវិញ។ ព័ត៌មានដែលលេចធ្លាយតាមអ៊ីនធឺណិតរួមមានអាសយដ្ឋានផ្ទះ លេខទូរស័ព្ទដៃ លិខិតសំបុត្រវិក័យប័ត្រ និងច្បាប់ចម្លងអត្តសញ្ញាណ។ ទិន្នន័យនេះត្រូវចេញផ្សាយជាលើកដំបូងតាមរយៈ Twitter ក្នុងខែធ្នូប៉ុន្តែការរីករាលដាលចែកចាយគឺកើតឡើងកាលពីសប្តាហ៍មុននេះ។

ក្នុងចំណោមអ្នកដែលរងការវាយប្រហារនោះគឺសមាជិកនៃសភា Bundestag និងសភាអឺរ៉ុបក៏ដូចជាសភាក្នុងតំបន់ផងដែរ។ តំណាងរាស្ត្រមកពីគ្រប់ភាគីទាំងអស់ដែលតំណាងឱ្យ Bundestag ត្រូវកំណត់គោលដៅលើកលែងតែក្រុមស្តាំនិយមអាល្លឺម៉ង់ (AfD) ដែលជាក្រុមប្រឆាំងដ៏ធំបំផុតនៅក្នុងសភា។

ថ្លែងនៅក្នុងសន្និសិទកាសែតដូចគ្នានេះ​ប្រធានសន្តិសុខអ៊ីនធឺណិតនៅឯការិយាល័យប៉ូលិសសហព័ន្ធអាល្លឺម៉ង់ (BKA) លោក Heiko Loehr និយាយថាវាឆាប់ពេកក្នុងការនិយាយថា តើជនសង្ស័យកំពុងធ្វើការសម្តែងការអាណិតអាសូរមែនទេ? លោកប្រាប់ក្រុមអ្នកយកព័ត៌មានថា យើងកំពុងស៊ើបអង្កេតអំពីបំណងរបស់គាត់ហើយថាតើពួកគេអាចជាឧក្រិដ្ឋជនឬក៏មានហេតុផលនយោបាយដែរទេ? លោកបន្ថែមថា នគរបាលក៏កំពុងធ្វើការដើម្បីបញ្ជាក់ថាជនសង្ស័យពិតជាធ្វើការតែម្នាក់ឯងមែន។ ក្រុមអ្នកស៊ើបអង្កេតរឹបអូសកុំព្យូទ័រ និង Hard Drives ពីកន្លែងកើតហេតុផងដែរ។

លោកបញ្ជាក់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា ជនសង្ស័យព្យាយាមបំផ្លាញកុំព្យូទ័រមុនពេលការឆ្មក់ចូលនេះ ប៉ុន្តែអ្នកស៊ើបអង្កេតនៅតែអាចទាញយកទិន្នន័យពីឧបករណ៍ខូចនេះ។ ទោះបីជាការលេចធ្លាយនេះត្រូវសាយភាយក៏ដោយ ក៏គ្មានភ័ស្តុតាងណាបង្ហាញថាព័ត៌មានរសើបទៅដល់សាធារណៈជន នេះបើតាមអ្នកស៊ើបអង្កេត និងក្រសួងមហាផ្ទៃបញ្ជាក់បន្ថែមអោយដឹង។ ក្នុងករណីភាគច្រើនមានព័ត៌មានទំនាក់ទំនងជាមូលដ្ឋានតែប៉ុណ្ណោះដែលអាចរកឃើញ៕

ប្រភព៖

http://www.arabnews.com/node/1432301/world

LEAVE A REPLY

Please enter your comment!
Please enter your name here