ប៉ូលិសចាប់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភបំពានទិន្នន័យទ្រង់ទ្រាយធំ ខណៈពេលដែលព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នកនយោបាយអាល្លឺម៉ង់រាប់រយនាក់ដែលគេលួច និងបង្ហោះតាមអ៊ីនធឺណិត។បុរសអាយុ 20 ឆ្នាំត្រូវចាប់ខ្លួនក្នុងអំឡុងពេលឆ្មក់ទៅលើផ្ទះល្វែងរបស់គាត់នៅ Hesse។
លោកស្រីអធិការបតី Angela Merkel ស្ថិតក្នុងចំណោមអ្នកដែលត្រូវទម្លាយទិន្នន័យផ្ទាល់ខ្លួនផងដែរ ខណៈពេលដែលការលេចធ្លាយនោះក៏ប៉ះពាល់ដល់ជនល្បីល្បាញជាច្រើន និងអ្នកកាសែតផងដែរ។ សារជជែកឯកជន ពត៌មានទំនាក់ទំនង និងព័ត៌មានហិរញ្ញវត្ថុត្រូវទម្លាយទាំងអស់នៅលើ Twitter ក្នុងការបែកធ្លាយនេះ។
ក្រុមស្តាំនិយម AfD គឺជាគណបក្សនយោបាយតែមួយគត់ដែលគេចចេញពីការវាយប្រហារនេះ។ យោងតាមប្រភពសន្តិសុខដែលដកស្រង់ដោយភ្នាក់ងារសារព័ត៌មាន DPA របស់ប្រទេសអាល្លឺម៉ង់និយាយថា ជនសង្ស័យសារភាពហើយ។ គាត់ត្រូវជាប់ឃុំចាប់តាំងពីថ្ងៃអាទិត្យមកម្ល៉េះ។
ទោះយ៉ាងណាក៏ដោយប៉ូលិសមិនបានបញ្ជាក់ពីការសារភាពនេះទេ ហើយត្រូវកំណត់ពេលដើម្បីប្រកាសលម្អិតបន្ថែមទៀតនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារ។ ទិន្នន័យនេះត្រូវចេញផ្សាយនៅលើគណនី Twitter របស់អ្នកប្រើដែលមានឈ្មោះ @ _0rbit ដែលចាប់តាំងពីពេលនោះមកត្រូវផ្អាក។ សម្រាប់ជីវប្រវត្តិនៃគណនីនេះពិពណ៌នាអំពីខ្លួនវាថាជាប់ពាក់ព័ន្ធក្នុង “ការស្រាវជ្រាវសន្តិសុខ”៕
ប្រភព៖
https://www.bbc.com/news/world-europe-46793116