ដំណោះស្រាយឌីជីថលនៅពេលបាត់សោរផ្ទះមានការបង្ហាញនៅក្នុងកម្មវិធីបច្ចេកវិទ្យា CES ។ KeyHero នឹងស្កេន និងផ្ទុកនូវរូបភាពយ៉ាងច្បាស់របស់សោរចូលទៅកាន់ cloud ដោយឥតគិតថ្លៃ ប៉ុន្តែវាអាចដំណើរការបានតែនៅក្នុងហាងជាដៃគូរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ រូបភាពនេះត្រូវបាន អ៊ិនគ្រីប និងភ្ជាប់ទៅនឹងលេខទូរស័ព្ទ ឬអ៊ីម៉ែលជាជាងអាសយដ្ឋានផ្ទះ។ ប្រសិនបើបាត់សោរ នោះរូបភាពរបស់វានឹងរំលឹកតាមរយៈកម្មវិធីទូរស័ព្ទចល័ត ហើយនឹងបង្កើត សោរឡើងវិញនៅក្នុង ហាង ជំនួសឱ្យការទូរស័ព្ទទៅជាងធ្វើសោរ។
ដៃគូក្រុមហ៊ុននាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុននេះរួមមាន Home Depot ដែលជាសាខា DIY នៅ សហរដ្ឋអាមេរិក។ សោរទាំងអស់ត្រូវបានស្កេននៅក្នុងហាងដើម្បីបង្កើតរូបភាពដើម។ ដើម្បីបន្ថែម សុវត្ថិភាព – បើសិនជាចាំបាច់ត្រូវមានតំរូវការផ្នែកខាងក្រៅនោះបុគ្គលិកហាងត្រូវបង្កើតលេខកូដ 7 ខ្ទង់ដើម្បីដាក់ចូលក្នុងកម្មវិធីមុនពេលដោះសោររូបភាព។ រូបភាពក៏អាចត្រូវបានចែករំលែកជាមួយអ្នកដែលតម្រូវឱ្យអ្នកដែលចូលទៅកាន់អចលនទ្រព្យដូចជា អ្នកគ្រប់គ្រងអចលនទ្រព្យ ឬអ្នកគ្រប់គ្រងផ្ទះ ទោះបីជាពួកគេនឹងត្រូវបង្ហាញអត្តសញ្ញាណផ្លូវការដើម្បី ប្រមូលកូនសោរថ្មីក៏ដោយ។
មានការផ្តល់ជូនជាច្រើនទៀតពី CES 2019:
– ទូរទស្សន៌ LG នឹងត្រូវចេញផ្សាយជាសាធារណៈ
– VR កៅអីផ្អែកដែលផ្លាស់ទីដូចឡាន
– ពិព័រណ៍ CES 2019: ការរៀបចំសម្រាប់ការចាប់ផ្តើម
ក្រុមហ៊ុននេះបាននិយាយថា “ព្រឹត្តិការណ៍សំខាន់ៗ” ភាគច្រើនពាក់ព័ន្ធនឹងមនុស្សដែលបានចាក់សោរ ខ្លួនឯងនៅខាងក្រៅផ្ទះរបស់ពួកគេជាជាងបាត់កូនសោរ។ ទោះបីជាមានការផ្លាស់ប្តូរទៅរកដំណោះ ស្រាយបច្ចេកវិទ្យាខ្ពស់ក៏ដោយក៏ KeyHero មិនបានឃើញកូនសោរបែបប្រពៃណីដែលនឹងត្រូវរលាយ បាត់ក្នុងពេលឆាប់ៗនេះទេ។ លោក Michael Rosenblatt អនុប្រធានផ្នែកអភិវឌ្ឍន៍ផលិតផលបាន ថ្លែងថា: “បើអ្នកក្រឡេកមើលសោរឌីជីថល ភាគច្រើនសោរទាំងនោះប្រើសោរសំរាប់បម្រុងទុក”។ “យើងចម្លងកូនសោរ 150 លានក្នុងមួយឆ្នាំដែលជាការចង្អុលបង្ហាញថាមនុស្សជាច្រើនប្រើសោរ”។ សេវាកម្ម KeyHero នឹងមាននៅសហរដ្ឋអាមេរិក៕
ប្រភព៖
https://www.bbc.com/news/technology-46795616