Kaspersky Lab ត្រូវបណ្តាញព័ត៌មានអាមេរិកចាត់ទុកថា ជាក្រុមការងារមួយរបស់រដ្ឋាភិបាលរុស្ស៊ីដែលប្រើកម្មវិធីកំចាត់មេរោគរបស់ខ្លួនដើម្បីបោកបញ្ឆោតជនជាតិអាមេរិក ប៉ុន្ដែនៅឆ្នាំ២០១៦ Kaspersky Lab ជួយដល់ NSA ទំលាយបញ្ហាសន្តិសុខដ៏ធំ។
លោក Harold T. Martin III បច្ចុប្បន្នកំពុងទទួលការជំនុំជម្រះពីបទបំពាន ដោយការងាររបស់លោក ជាអ្នកជាប់កិច្ចសន្យាជាមួយ NSA និងយកទិន្នន័យប្រមាណ ទំហំ ៥០TB ពីការិយាល័យរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងរយៈពេលពីរទសវត្សរ៍។ ទិន្នន័យនោះមានទាំងឧបករណ៍ហេគទំនើបបំផុតរបស់ NSA ដែលក្រុមហ៊ុន Shadow Brokers ជាអ្នកលក់ និងធ្វើការវាយប្រហារទ្រង់ទ្រាយធំជាច្រើនឆ្នាំ។
FBI ចាប់ខ្លួនលោកម៉ាទីននៅឆ្នាំ២០១៦ មិនមែនដោយសារតែរដ្ឋាភិបាលអាមេរិកបង្កើននីតិវិធីសុវត្ថិភាព និងបន្ថែមការរឹតបណ្តឹងលើការលេចធ្លាយដ៏មានសក្ដានុពលនោះទេ។ ផ្ទុយទៅវិញ វាកើតឡើងក្រោយពីក្រុមហ៊ុន Kaspersky Lab ដែលមានមូលដ្ឋានលើប្រព័ន្ធអ៊ីនធឺណិតមួយទទួលបានសារសម្ងាត់ចំនួនប្រាំដែលលោកម៉ាទីនផ្ញើរដល់បុគ្គលិកចំនួនពីរនាក់របស់ខ្លួន។
របាយការណ៍របស់ Politico បង្ហាញឱ្យដឹងថា បុគ្គលិកក្រុមហ៊ុន Kaspersky បញ្ជូនសារចំនួនប្រាំ និងភ័ស្តុតាងដែលកំណត់អត្តសញ្ញាណអ្នកផ្ញើសារនោះទៅឱ្យមន្ត្រី NSA ។ ការផ្តល់ព័ត៌មាននេះធ្វើឡើងភ្លាមៗក្រោយពី ក្រុមហ៊ុន Shadow Brokers ចាប់ផ្តើមលក់ឧបករណ៍ Equation Group ដែលរចនាឡើងដោយ NSA ហើយត្រូវគេចាត់ទុកថា ជាក្រុម cybersecurity ក្រោយពីមានការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់ពួកគេ។ គេមិនច្បាស់ទេថា តើ Martin និង Shadow Brokers មានទំនាក់ទំនងអ្វីនឹងគ្នានោះទេ ប៉ុន្តែដោយសារតែក្រុមហ៊ុននេះនៅតែបន្តប្រតិបត្តិការ ក្រោយពីការចាប់ខ្លួនបុរសនោះ។ ពួកគេមិនដូចគ្នាទេ។
ជាក់ស្តែង Kaspersky Lab ត្រូវគេចោទប្រកាន់ពីបទលួចឧបករណ៍ Equation Group មួយចំនួនពីបុគ្គលិក NSA តាមរយៈកម្មវិធីកម្ចាត់មេរោគរបស់ខ្លួន។ ក្រុមហ៊ុននេះធ្វើការបដិសេធលើការចោទប្រកាន់នេះ ប៉ុន្តែព័ត៌មានក៏បានស្ងាត់ទៅវិញខណៈ កម្មវិធីទាំងនោះត្រូវបានហាមឃាត់នៅលើកុំព្យូទ័ររបស់រដ្ឋាភិបាលអាមេរិក ហើយឈ្មោះរបស់កម្មវិធីទាំងនោះត្រូវបានបំផ្លាញដោយបណ្តាញសារព័ត៌មាន អាមេរិក។
ព័ត៌មានបុគ្គលិកត្រូវ Nghia Hoang Pho លួច ហើយគាត់ទទួលការជំនុំជម្រះពីបទធ្វើរឿងដូចគ្នានឹង Martin ដែរ។ នៅលើកុំព្យូទ័ររបស់គាត់ ឧបករណ៍នេះត្រូវគេកំណត់ថា ជាមេរោគរបស់កម្មវិធីកំចាត់មេរោគរបស់ Kaspersky Lab និងត្រូវផ្ទុកឡើងដោយស្វ័យប្រវត្តិទៅបណ្តាញសុវត្ថិភាពរបស់ក្រុមហ៊ុនដើម្បីផ្តាច់ និងធ្វើការវិភាគ។
ប៉ុន្តែក្រោយមកពួកហេគឃ័ររបស់រដ្ឋាភិបាលអ៊ីស្រាអែលបំពានលើ Kaspersky Lab រកឃើញអាវុធអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក ហើយប្រាប់មិត្តភក្តិដែលជារដ្ឋធានីវ៉ាស៊ីនតោនថា ប្រជាជនរុស្ស៊ីមិនមានអ្វីល្អនោះទេ។ នៅត្រឹមឆ្នាំ២០១៦ ប្រទេសរុស្ស៊ីត្រូវគេដាក់សញ្ញាថា ជាប្រទេសគំរាមកំហែងសន្តិសុខជាតិដ៏ធំមួយ៕

ប្រភពព័ត៌មានRT ៖