សារព័ត៌មាន Nikkei Asian Review រាយការណ៍ថា ក្រុមហ៊ុន Apple ដែលកាត់បន្ថយការព្យាករណ៍ការលក់ប្រចាំត្រីមាសរបស់ខ្លួនកាលពីសប្តាហ៍មុន កាត់បន្ថយគម្រោងការផលិតសម្រាប់ម៉ូដែលទូរស័ព្ទ iPhone ថ្មី ៣ម៉ូដែលរបស់ខ្លួនប្រហែល១០ ភាគរយសម្រាប់ត្រីមាសទីបីគឺចាប់ពីខែមករាដល់ខែមីនា។
ការព្យាករណ៍ដ៏កម្រដែលកាត់បន្ថយតម្រូវការទូរស័ព្ទ iPhone នៅចិនដែលជាទីផ្សារទូរស័ព្ទស្មាតហ្វូនធំបំផុតរបស់ពិភពលោកដែលសេដ្ឋកិច្ចធ្លាក់ចុះក៏ត្រូវរំខានដោយសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែរ។ អ្នកវិភាគនិងអ្នកប្រើប្រាស់ជាច្រើននិយាយថា iPhone ថ្មីត្រូវផ្តល់តម្លៃខ្ពស់ពេក។
សារព័ត៌មាន Nikkei រាយការណ៏ថា ក្រុមហ៊ុន Apple ស្នើដល់អ្នកផ្គត់ផ្គង់របស់ខ្លួនកាលពីចុងខែមុនដើម្បីផលិតគ្រឿងម៉ាស៊ីន XS, XS Max និង XR តិចជាងផែនការដែលគ្រោងទុក។ សារព័ត៌មាន Nikkei បន្ថែមថា សំណើនេះត្រូវធ្វើឡើងមុនពេលដែលក្រុមហ៊ុន Apple ប្រកាសពីការកាត់បន្ថយការព្យាករណ៍របស់ខ្លួន។ ទស្សនវិស័យនៃការលក់ដែលមានភាពមិនច្បាស់លាស់ដែល Apple សន្មតថាមានតម្រូវការទាបរបស់ចិនបង្កឱ្យមានការលក់ចេញយ៉ាងទូលំទូលាយនៅក្នុងទីផ្សារភាគហ៊ុនពិភពលោក។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys ប៉ាន់ប្រមាណថាការនាំចេញធ្លាក់ចុះ១២ ភាគរយនៅប្រទេសចិនកាលពីឆ្នាំមុន ហើយរំពឹងថាការនាំចេញទូរស័ព្ទទំនើបនៅឆ្នាំ ២០១៩ នឹងធ្លាក់ចុះ ៣ ភាគរយមកនៅទាបជាង ៤00 លានគ្រឿងជាលើកដំបូងចាប់ពីឆ្នាំ ២០១៤ ។ សារព័ត៌មាន Nikkei រាយការណ៍ថា បរិមាណផលិតកម្មដែលគ្រោងទុករួមទាំងទូរស័ព្ទ iPhone ចាស់និងថ្មីប្រហែលជាត្រូវកាត់បន្ថយពី ៤0 ទៅ ៤៣លានគ្រឿងក្នុងចន្លោះខែមករានិងខែមីនា គឺពីចំនួន ៤៧លានគ្រឿងទៅ ៤៨លានគ្រឿង។
ក្រុមហ៊ុន Apple មិនឆ្លើយតបភ្លាមៗទៅនឹងសំណើរសុំរបស់ Reuters ចំពោះការធ្វើអត្ថាធិប្បាយនោះទេ។
របាយការណ៍នេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប Samsung និងក្រុមហ៊ុន Skyworks Solutionsដាក់ទឡ្ហីករណ៍ថាតម្រូវការឈីបសម្រាប់ទូរស័ព្ទទំនើបមានការធ្លាក់ចុះក្នុងត្រីមាសទី១។ អ្នកផ្គត់ផ្គង់ iPhone របស់ក្រុមហ៊ុន Apple រួមមានក្រុមហ៊ុនតម្លើងតៃវ៉ាន់ Foxconn និង Pegatron ។ លPegatron បដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេនៅពេលដែលរ៉យទ័រទាក់ទងទៅហើយ Foxconn មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺដែរ។
ក្រុមអ្នកវិភាគនិយាយថា មានប្រតិកម្មតិចតួចចំពោះរបាយការណ៍នេះក្នុងចំណោមភាគហ៊ុននៃអ្នកផ្គត់ផ្គង់ធំៗរបស់ក្រុមហ៊ុន Apple ខណៈពេលដែលទីផ្សាររំលាយការផលិតរួចហើយបន្ទាប់ពីមានការប៉ាន់ប្រមាណកាត់បន្ថយរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតកិច្ចសន្យាអេឡិចត្រូនិចដ៏ធំបំផុតរបស់ពិភពលោកកើនឡើង ១.៦ ភាគរយខណៈពេលដែល Pegatron កើនឡើង ១.៣ ភាគរយ។
ក្នុងចំណោមអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ iPhone នៅក្នុងទ្វីបអាស៊ី អេក្រង់ LG Display របស់កូរ៉េខាងត្បូងកើនឡើង 0.៥ភាគរយខណៈពេលដែល Japan Display នៅដដែល។ ខណៈដែលតម្រូវការរបស់ចិនធ្លាក់ចុះ ក្រុមហ៊ុន Apple បង្កើនការយកចិត្តទុកដាក់លើប្រទេសឥណ្ឌាដែលថ្មីៗនេះវ៉ាដាច់អាមេរិកជាទីផ្សារស្មាតហ្វូនធំទីពីររបស់ពិភពលោក។
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook រំលឹកឡើងវិញនៅក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌាគឺជាចំណុចផ្តោតសំខាន់របស់ក្រុមហ៊ុន Apple ។ សារព័ត៌មាន Reuters រាយការណ៍កាលពីខែមុនថា ក្រុមហ៊ុន Apple នឹងចាប់ផ្តើមដំឡើងទូរស័ព្ទ iPhone ចុងក្រោយរបស់ខ្លួននៅឥណ្ឌាតាមរយៈអង្គភាព Foxconn ក្នុងស្រុកនៅឆ្នាំនេះ ៕
ប្រភព៖