ក្រុមចាប់ជំរិតប្រពន្ធរបស់មហាសេដ្ឋីន័រវេសចង់ប្រាក់លោះជា CRYPTO ចំនួន ១០ លានដុល្លារ

0

ការចាប់ជំរិតនៅថ្ងៃ Halloween ទៅលើប្រពន្ធមហាសេដ្ឋីន័រវេស Tom Hagen ប្រែប្រួលយ៉ាងរហ័សខណៈដែលប៉ូលិសបង្ហាញថាអ្នកចាប់ជំរិតនៃកំពុងទាមទារការទូទាត់ប្រាក់តាមរូបិយប័ណ្ណ cryptocurrency។

ទោះបីជា Anne-Elisabeth Hagen អាយុ 68 ឆ្នាំត្រូវគេរាយការណ៍ថាបាត់ខ្លួនពីផ្ទះរបស់នាងនៅជិតទីក្រុងអូស្លូកាលពីប៉ុន្មានខែមុនក៏ដោយ ក៏ប៉ូលិសជ្រើសរើសក្នុងការបិទបាំងរឿងគ្រប់យ៉ាងរហូតមកដល់ពេលនេះដោយសារតែវាមាន “ការគំរាមកំហែងធ្ងន់ធ្ងរ” ដែលធ្វើឡើងដោយពួកចាប់ជំរិត។ បន្ទាប់ពី “ការស៊ើបអង្កេតទូលំទូលាយ និងល្អិតល្អន់” រួចមក ប៉ូលិសស្នើសុំឱ្យសាធារណជនជួយចំពោះរឿងក្តីនេះទោះបីជាមានគ្រោះថ្នាក់ក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍នេះនិយាយថា “គោលដៅរបស់យើងគឺដើម្បីរកអោយឃើញថាស្ត្រីនេះនៅរស់ ហើយអាចរួបរួមគ្នាជាមួយគ្រួសារវិញ។ ដូចក្នុងករណីបទល្មើសព្រហ្មទណ្ឌទាំងអស់ដែរ ពេលវេលាគឺជាកត្តាសំខាន់មួយ”។

អ្នកចាប់ជំរិតកំពុងទាមទារប្រាក់ 10 លានដុល្លារជាថ្នូរនឹងការដោះលែង Haden ដែលពួកគេចង់បង់ប្រាក់ក្នុងរូបិយប័ណ្ណសម្ងាត់ cryptocurrency monero។ វិធីសាស្រ្តទូទាត់នេះគឺមិនគួរឱ្យទុកចិត្តហើយអនុញ្ញាតឱ្យអ្នកចាប់ជំរិតទទួលលុយយ៉ាងងាយស្រួល និងមានលក្ខណៈអនាមិកថែមទៀត។

ស្វាមីរបស់ស្រ្តីដែលត្រូវគេចាប់ពង្រត់គឺជាបុរសម្នាក់ក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសន័រវេសដែលមានទ្រព្យសម្បត្តិសរុបប្រមាណ 200 លានដុល្លារពីទីផ្សារអចលនទ្រព្យ និងថាមពល។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ក្រៅពីសំណាងរបស់ពួកគេ ប្តីប្រពន្ធនេះរស់នៅជាមួយគ្នាក្នុងជីវិត “ដាច់ដោយឡែក” និង “ឯកជន” ជាងការចាប់អារម្មណ៍ពីអ្នកដទៃ តែជាអកុសលវានៅតែមិនគ្រប់គ្រាន់ដើម្បីរក្សាពួកគេចេញពីរ៉ាដាឧក្រិដ្ឋជននោះទេ។ ខណៈពេលដែលពួកគេព្យាយាមជៀសវាងពីអ្នកសារពត៌មាននោះ ប៉ូលិសជឿជាក់ថាអត្ថបទមួយដែលបោះពុម្ភផ្សាយក្នុងឆ្នាំ 2017 លើទ្រព្យសម្បត្តិដែលកើនឡើងយ៉ាងឆាប់រហ័សរបស់ Hagen អាចនឹងឱ្យអ្នកចាប់ជំរិតមានគំនិតអំពីឧក្រិដ្ឋកម្មនេះ៕

ប្រភព៖

https://www.rt.com/news/448382-norway-kidnappers-demand-crypto-ransom/

 

LEAVE A REPLY

Please enter your comment!
Please enter your name here